Samsung នឹងធ្វើការផលិតនូវចំនួនដ៏ច្រើនមួយ ស្មាតហ្វូនដែលប្រើប្រាស់អេក្រង់ជ័រ ជំនួសឲ្យអេក្រង់កញ្ចក់ ដែលជួយឲ្យឧបករណ៍ Mobile កាន់តែរឹងមាំជាងមុន និងមិនបែកប្រេះស្រាំ។

តាមកាសែត Wall បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើពិសោធអេក្រង់ដល់អតិថិជន ហើយឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដែលសង្ឃឹមថានឹងអាចបង្ហាញខ្លួននៅដើមឆ្នាំ 2013។ ប្រើប្រាស់ polyme ជំនួសឲ្យកញ្ចក់, Samsung ផលិតបានអេក្រង់កោង ដែលអាចបត់បែន ដំ រឺទម្លាក់បាន។ ក្រុមហ៊ុន Samsung កំពុងតែខិតខំស្វែងរកអ្វីដែលប្លែកៗពីក្រុមហ៊ុនដទៃ ដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។

/

រយះពេលជាងមួយឆ្នាំហើយចាប់តាំងពីពេល Samsung បានបង្ហាញ Galaxy Skin - គំរូទូរស័ព្ទដែលប្រើប្រាស់អេក្រង់ OLED រាងកោង កំរិតពន្លឺ 800x480 pixel រួមជាកាមេរ៉ា 8MP ក្រុមហ៊ុននៅមិនទាន់ធ្វើការដាក់លក់នៅឡើយទេ។

ខាងក្រោមនេះ គឺជាវីដេអូបង្ហាញពីអេក្រង់កោងអាចបត់បែនបានដែល Samsung បានបង្ហាញនៅCES 2011 ៖

ដោយ៖ សិលាប្រភព៖ MN