បុរសបីនាក់ ត្រឡប់ពីបុណ្យចុងភូមិវិញនាក្បាលព្រលប់ទាំងខ្លួនស្រវឹងស្រាដើរសំដៅទៅផ្ទះឆ្លង កាត់ វាលស្រែ។ បុរសទាំងបីដើរបណ្តើរ ច្រៀងបណ្តើរ ក៏ប្រទះឃើញអាចម៍គោមួយដុំនឹកស្មានថាជា មួក សំបុក។
បុរសទី១៖ ប្រញាប់លូកដៃរើសដឹងច្បាស់ថាជាអាចម៍គោ ក៏និយាយថាមួកសំបុកនេះរហែកហើយ ខ្ផិលយកណាស់វ៉ើយ! បុរសទី២៖ មានចិត្តចង់បានក៏និយាយថាមួករហែកនេះ ចាំអញយកទៅប៉ះរួចបុរសទី២ ក៏យកដៃលូកចាប់ដឹងច្បាស់ទៀតថា ជាអាចម៍គោហើយក៏និយាយថាមួកនេះរហែកធំពេកយកមិនកើតទេ !។ លឺដូច្នោះ បុរសទីបី ស្រែកឡើងភ្លាមមើល! រហែកប៉ុនណា ចាំអញយកទៅប៉ះនិយាយចប់ភ្លាម បុរសទីបី ក៏លូកដៃចាប់យី! អាចម៍គោ ក៏ពួកវាមិនប្រាប់អញ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke