ភ្នំពេញ៖ ផលិតកម្មសាន់ដេ បានចេញអាល់ប៊ុមថ្មី CD Vol 154 ដែលមានទាំងបទ មនោសញ្ចេតនា និងបទញាក់កន្រ្តាក់ អារម្មណ៍ពីរោះៗ សម្រាប់មហាជនទូទៅ និងស្រទាប់យុវវ័យ ។ នៅក្នុងអាល់ប៊ុមថ្មីនេះ មានតារាចម្រៀងពីរ ដួងបានពួតដៃគ្នា ដើម្បីធ្វើឲ្យកក្រើក នៅក្នុងពិភពសិល្បៈ ។
តារាចម្រៀងពីរដួង ដែលបានពួតដៃគ្នានៅក្នុង CD Vol 154 ថ្មីនេះ មាន លោក ខេមរៈសិរីមន្ត និង ខេមរៈ ស្រីពៅ ដែលត្រូវបានគេដឹងថា ជាបងប្អូនបង្កើតនឹងគ្នា និងតារាចម្រៀងរួមក្នុង ទ្រនំជាមួយគ្នាទៀតផង។
ចំពោះបទចម្រៀង ដែលទើបតែចេញចរាចរលក់ នៅលើទីផ្សារនៅថ្ងៃនេះ មានដូចជាបទ៖១. ស្រុកក្រូចឆ្មាស្នេហាខ្ញុំ (ខេមរៈ សិរីមន្ត)២.ចង់ឲ្យបងដឹងពីអារម្មណ៍អូនខ្លាំងណាស់ (ខេមរៈ ស្រីពៅ)៣.ស្រឡាញ់បងគ្មានអនាគតទេ (ខេមរៈ សិរីមន្ត)៤. I don’t Need A Man (ខេមរៈ ស្រីពៅ)៥.ឆ្កួតចិត្ត ព្រោះស្រឡាញ់អូន (ខេមរៈ សិរីមន្ត)៦. Don’t Care (ខេមរៈ ស្រីពៅ)៧.សម្រាប់បងអូនជាមនុស្សល្អ (ខេមរៈ សិរីមន្ត)៨.កុំគិតថា អូនបំភ្លេចបងមិនបាន(ខេមរៈ ស្រីពៅ)៩.សង្សាររត់ចោល (ខេមរៈ សិរីមន្ត)១០.ខ្លាចបែកទើបព្រមចែកឲ្យគេ (ខេមរៈ ស្រីពៅ) ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល