ព័ត៌មានអន្តរជាតិ ៖ នាង Zhang Ziyi កំពូលតារាសម្តែងស្រីជនជាតិចិន បានច្រឡោតខឹងជាខ្លាំង ស្របពេលដែលនាងបានបដិសេធទាំងស្រុង ជាមួយនឹងការលើកឡើងរបស់កាសែតក្នុងស្រុក ដោយបានបញ្ជាក់ថា នាងលក់ខ្លួនក្នុងតម្លៃដល់ទៅ ១ លានដុល្លារឯណោះក្នុងមួយយប់
គួរបញ្ជាក់ផងដែរថា កាសែតហុងកុង Apple Daily បានបញ្ជាក់ថា នាង Zhang Ziyi ហ៊ានទទួលយកសាច់ប្រាក់ ១ លានដុល្លារជាថ្នូរនឹងការលក់ខ្លួនអោយអតីតរដ្ឋមន្រី្តក្រសួងពាណិជ្ជកម្មចិនលោក Bo Xilai និងអ្នកដទៃមួយចំនួនផ្សេងទៀត។

លើសពីនេះទៅទៀត កាសែតដដែល ដែលលក់ដាច់បំផុត លំដាប់ទី២ នៅក្នុងទីក្រុងហុងកុងមួយនេះ ក៏បានបញ្ជាក់បន្ថែមថា តារាសម្តែងស្រី នាង Zhang Ziyi បានរកប្រាក់ចំណូលបានដល់ទៅ ១១០ លានដុល្លារ ក្នុងអំឡុងពេលជាង៤ ឆ្នាំចុងក្រោយនេះ ដោយធ្វើជាស្រីពេស្យា។
រយៈពេលមួយសប្តាហ៍ក្រោយមក នាង Ziyi បានអវត្តមាននៅក្នុងកម្មវិធីតាំងបង្ហាញការចាក់បញ្ចាំងលើកដំបូងនូវខ្សែភាពយន្តរបស់នាង ដែលមានចំណងជើងថា Dangerous Liaisons នៅឯ Cannes ស្របពេលដែលភ្នាក់ងារសារព័ត៌មានបញ្ជាក់ថា អ វត្តមានរបស់នាងលើកនេះក៏ដោយសារតែនាងខឹងជាខ្លាំងជាមួយនឹងការលើកឡើងរបស់សារព័ត៌មានក្នុងស្រុក។
បើយោងតាម Apple Daily អោយដឹងថា ម៉ូយសំខាន់របស់នាងនោះគឺលោក Bo Xilai ដែលកន្លងមក ពួកគេធ្លាប់បានឡើងគ្រែជាមួយគ្នា ១១ ដងរួចមកហើយក្នុងអំឡុងឆ្នាំ ២០០៧ ដល់២០១១ ខណៈពេលដែលអ្នកជំនួញប្រុសម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា Xu Ming ក៏ធ្លាប់បានទាក់ទងនាងផងដែរ ។ តែទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់កាសែតក្នុងស្រុកតែប៉ុណ្ណោះ ស្របពេលដែលនាង Zhang Ziyi មិនទាន់បានចេញមុខស្រាយបំភ្លឺនូវមន្ទិលសង្ស័យមួយនេះនៅឡើយទេ៕
ដោយ ៖ ពិសីប្រភព ៖ breakingworldnews