ថ្ងៃមួយ មានស្ត្រីម្នាក់ ត្រូវបានប្តី បោះបង់ចោល ដោយសារ ប្តីទៅមានស្រីក្មេង ដោយ ឈឺចាប់ខ្លាំងពេក នាងក៏សម្រេចចិត្ត ទៅលោតទឹកសម្លាប់ខ្លួន នៅលើស្ពានមួយ។
នៅពេលនោះស្រាប់តែ នាងបានឃើញ ដប១ អណ្តែតមក នាងក៏រើស ហើយបើក ឆ្នុកចេញមក ស្រាប់តែ មានអារក្សមួយចេញមក។

អារក្ស៖ អរគុណ ដែលនាង បានដោះលែងខ្ញុំ ដើម្បីសងគុណនាង ខ្ញុំនឹកឱ្យក្តី ប្រាថ្នាដល់នាង ៣ ប៉ុន្តែរាល់ក្តីប្រាថ្នា និមួយៗ ប្តីរបស់នាង ត្រូវទទួលបាន លើសនាង ២ដង។
ស្ត្រី៖ ហេតុអ្វីបាន ជាអញ្ចឹង?
អារក្ស៖ ព្រោះនេះ ជាការរៀបចំ របស់ទេវតា!
ស្ត្រី៖ ខ្ញុំ ចង់បានលុយ ១លានដុល្លារ រំពេចន៍នោះ ស្រាប់តែ លុយ ១លានដុល្លា ក្នុងដៃរបស់នាងភ្លាម។ ចំណែក ប្តីរបស់នាង ទទួលបាន ២លានដុល្លា លើសនាង។
អារក្ស៖ នាងអាច សុំប្រាថា្នទី ២បន្តទៀត បាន!
ស្ត្រី៖ ខ្ញុំចង់បានវត្ថុ ដែលមានតំលៃ ជាងគេលើលោកនេះ! ស្រាប់តែមាន ពេជ្រ ១គ្រាប់យ៉ាងធំ នៅចំពីមុខនាង ហើយប្តីរបស់នាង ក៏បានទទួល ពេជ្រ១ គ្រាប់ធំ លើសនាងទៀត។
ចុងក្រោយនាង ក៏ សុំបំណងប្រាថ្នា ទី ៣ របស់នាងថា៖ សុំឱ្យខ្ញុំ ភ័យលួសព្រលឹង ស្លាប់ ដោយវេទនា ទៅ! ហេ! ហេ!៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke