លោកអ្នកប្រហែលជាធ្លាប់បានទស្សនាកម្មវិធី American Idol ហើយមើលទៅ។ ហើយលោកអ្នកបានដឹងថាកម្មវិធី American Idol ដែលជាកម្មវិធីដ៏មានប្រជាប្រិយមួយក្នុងចំណោមកម្មវិធីដែលមានប្រជាប្រិយផ្សេងៗនោះវាមានទិដ្ឋភាពយ៉ាងណា។
តែពេលនេះក៏មានកម្មវិធីថ្មីមួយទៀតផងដែរដែលស្រដៀងទៅនឹង American Idol ប៉ុន្តែមានភាពខុសផ្លែកគ្នាបន្តិចត្រង់ថាកម្មវិធីនេះមិនមែនផ្ដោតទៅលើការច្រៀងនោះទេ។ Internet Icon គឺជាកម្មវិធីបង្កើតដោយ YOMYOMF Channel នៅលើ Youtube ដែលដឹកនាំដោយអ្នកដឹកនាំខ្សែភាពយន្ត Fast and Fourous ទាំង ៥ ភាគលោក Justin Lin ជាមួយនឹងតារា Youtube ជាច្រើនរូបដូចជាRyan Higa និង CHRISTINE LAKIN ត្រូវបានជ្រើសរើស ដើម្បីមកធ្វើជាអ្នក អោយពិន្ទុក្នុងកម្មវិធីហើយនៅមានតារាកេត្តយសជាច្រើនទៀតដែលនឹងចូលរួមជា Guest Judge ក្នុងកម្មវិធីនេះផងដែរដែលពួកគេសុទ្ធសឹងតែជាមនុស្សដែលមានឈ្មោះល្បីនៅក្នុងវិស័យភាពយន្តលើ Youtube។
គោលបំណងនៃកម្មវិធី Internet Icon គឹមិនមែនស្វែងរកអ្នកដែលមានសម្លេងពិរោះដូចជាកម្មវិធីAmerican Idol នោះទេតែផ្ទុយទៅវិញ គោលបំណងរបស់ Justin Lin ជាអ្នកដឹកនាំគឺដើម្បីស្វែងរកអ្នកដែលមានទេពកោសល្យក្នុងការដឹកនាំសម្ដែង និពន្ធ ក៏ដូចជាសម្ដែងផ្ទាល់។ ហើយនេះគឺជាកម្មវិធីទី ១ ហើយដែលបង្កើតមកដើម្បីស្វែងរកអនាគតអ្នកដឹកនាំការសម្ដែងតាមរយៈការជ្រើសចេញពីមហាជនហើយជាកម្មវិធីដែលមិនមានចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍។ គោលបំណងរបស់ Justin Lin ក្នុងការបង្កើត Channel YOMYOMF នៅលើ Youtube នេះគឺដោយសារលោកមានគំនិតចង់ចែករំលែក បទពិសោធន៍ ដ៏ដូចជាចង់រួបរួមតារាភាពយន្តល្បីៗ ក្រោមស្នាដៃដឹកនាំរបស់លោកអោយមានការបង្ហាញខ្លួនជាលក្ខណៈសាមញ្ញនៅលើ Internet ដែលអ្នកទាំងអស់គ្នា នៅគ្រប់ទិសទីអាចទស្សនាបានដោយសេរី។ កម្មវិធីនេះនឹងមានចេញផ្សាយនៅលើ Youtube ក្នុង Channelរបស់ YOMYOMF។ជាធម្មតា Youtube គឺមិនមែនជាកន្លែងផ្ទុកចម្រៀងនោះទេ តែវាជាបណ្ដាញសង្គមមួយផងដែរដែលអោយមនុស្សដែលជាសមាជិកទំនាក់ទំនងគ្នា ដោយប្រើប្រាស់វីដេអូជាផ្លូវការ។ ហើយកម្មវិធីនេះផងដែរគឺដើម្បីជំរុញទឹកចិត្តមហាជនក៏ដូចជាអ្នកប្រើប្រាស់ Youtube ដែលផលិតភាពយន្តភាគខ្លីដោយខ្លួនឯងមានទឹកចិត្តក្នុងការផលិតអោយកាន់តែខ្លាំង។
ដោយ៖ នីតាប្រភពពី៖ Youtube