អាមេរិក៖ នៅពេលដែលគេបង្ហោះ វីដេអូចូលទៅក្នុងអ៊ីនធ័រណេត ស្ដីអំពីមនុស្សស្រីមា្នក់ ដែលមានចិត្ដក្លាហាន ដោយបាននាំក្រុមគ្រួសារ និងមិត្រភ័ក្រ ជាច្រើននាក់ទៅទទួលមិត្រប្រុសមកពីធ្វើការនៅក្រៅប្រទេស ហើយក្នុងពេលជាមួយគ្នានោះដែរ នាងបានសុំមិត្រប្រុសរបស់នាង អោយរៀបការ ជាមួយនាងតែម្ដង។

រឿងរ៉ាវដែលមានលក្ខណៈប្លែក និងមានមនុស្សច្រើនកុះករនេះ ត្រូវបានកើតឡើងក្នុងព្រលានយន្ដហោះ Rogers World ទីក្រុង Oklahomaសហរដ្ឋអាមេរិក ខណៈដែលនាង Brittany Jones បាននំាក្រុមគ្រួសារ និងមិត្រភ័ក្រជាច្រើន ទៅទទួលមិត្រប្រុសនាង ដែលមិត្រប្រុសរបស់នាង បានចេញទៅធ្វើការនៅក្រៅស្រុក អស់រយៈពេល២ឆ្នាំ ក្នុងភារកិច្ច សាសនាគ្រឹស្ដ។


លោក Austin Spitler បាននិយាយទាំងមុខក្រហមថា នៅពេលដែលលោកចុះពីលើយន្ដហោះ ហើយដើរដល់ផ្លូវចេញ លោកក៏បានឃើញមនុស្ស យ៉ាងច្រើនកុះករ រុំាអបអសាទរលោក ដោយក្នុងនោះ គឺមានមិត្រស្រីលោកផងដែរ។ លោក Astin បាននិយាយថា លោកពិតជាមានចិត្ដសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលឃើញស្ថានភាពបែបនេះ ហើយលោកក៏បានយល់ព្រមរៀបការ ជាមួយមិត្រស្រីលោក គឺនាង Brittany ក្នុងពេលនោះផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទប្រភព៖ newsday