អង្គែ គឺជាប្រភេទនៃជំងឺស្បែកក្បាល ដែលបណ្តាលមកពីការរីកលូតលាត់នៃបាក់តេរី និងផ្សិតផ្អួរ (ទុកសក់ឱ្យនៅសើមយូរពេក) នៅលើស្បែកក្បាល បង្កឱ្យស្បែកក្បាលកើតមានអង្គែ។ តើស្បែកក្បាល របស់អ្នកកំពុងតែ កើតមានអង្គែ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជា វិធីងាយៗមួយចំនួន ដើម្បីកំចាត់អង្គែ និង ធ្វើឱ្យស្បែកក្បាលមានក្លិនក្រូចអូប និង មានសុខភាពល្អ។

១/ ម្ស៉ៅ Baking Soda៖ ជាឱសថដ៏ល្អបំផុត សំរាប់សម្លាប់អង្គែ នៅលើស្បែកក្បាល បានយ៉ាងងាយស្រួល។ ដើម្បីកំចាត់អង្គែនៅលើស្បែកក្បាល ដំបូង ត្រូវធ្វើឱ្យសក់ របស់អ្នកសើមបន្ទាប់មក យកម្ស៉ៅ Baking Soda ដុសម៉ាស្សាថ្មមៗ លើស្បែកក្បាល រួចលាងសំអាតសក់ និងស្បែកក្បាល ជាមួយនឹងស្អាត ដោយមិនប្រើសាប៊ូកក់សក់នោះទេ។ វិធីបែបនេះ នឹងជួយឱ្យស្បែកក្បាលរបស់អ្នក ចាប់ផ្តើមផលិតនូវប្រេងធម្មជាតិ ដែលមិនធ្វើឱ្យស្បែកក្បាលស្ងួត។សូមបញ្ជាក់ថា៖ ម្ស៉ៅ Baking Soda អាចរកទិញបាននៅតាមផ្សារទំនើប។
២/ ក្រូចឆ្មារ៖ មានផ្ទុកនូវសារធាតុអាស៊ីត ដែលព្យាបាលនូវជំងឺអង្គែស្បែកក្បាល និងរមាស់ស្បែកក្បាល។ វិធីព្យាបាល ប្រើទឹកក្រូចឆ្មារសុទ្ធ យកមកម៉ាស្សា លើស្បែកក្បាល របស់អ្នកទុករយៈពេល ២ ទៅ ៣នាទី បន្ទាប់មក លាងសំអាតសក់ និង ស្បែកក្បាលរបស់អ្នក ជាមួយនឹងសាប៊ូកក់សក់ ជាការស្រេច។ ធ្វើបែប ជារៀងរាល់ថ្ងៃ រហូតដល់ បាត់អង្គែ នៅលើស្បែកក្បាលរបស់អ្នក។
វិធីមួយទៀត អ្នកលាយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ជាមួយនឹងប្រេងដូង ៥ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ រួចលាបនៅលើសក់ និង ស្បែកក្បាលរបស់អ្នក បន្ទាប់មក យកក្រណាត់ឬ កូនកន្សែង រុំជុំវិញ សក់របស់អ្នក ទុកមួយយប់ រួចលាងសំអាតសក់ និង ក្បាលរបស់អ្នកចេញនៅពេលព្រឹក។
៣/ ប្រទាលកន្ទុយក្រពើ៖ ជាឱសថដ៏ស័ក្តិសិទ្ធិសំរាប់ផ្សះមុខរបួស ប្រឆាំងនឹងមេរោគ និងប្រឆាំងនឹងការដុះផ្សិត(ទុកយូរពេកឡើងដុះផ្សិត ឧទាហរណ៍៖ សក់ទុកឱ្យសើម យូរពេកនឹងដុះផ្សិត ដែលបណ្តាលឱ្យកើតមានអង្គែ)។ ជាពិសេស ប្រទាលកន្ទុយក្រពើ អាចជួយកំចាត់ស្បែកក្បាលមានអង្គែបានយ៉ាងឆាប់រហ័ស។ វិធីព្យបាល៖ យកទឹកប្រទាលកន្ទុយក្រពើសុទ្ធឬ ទឹករំអិលប្រទាលកន្ទុយក្រពើ លាបនៅលើស្បែកក្បាលរបស់អ្នក ទុករយៈពេល ២ ទៅ៣នាទី មុនអ្នកងូតទឹក។ បន្ទាប់មក លាងសំអាតសក់ របស់អ្នក ជាមួយនឹង ប្រភេទសាប៊ូ មិនសូវក្រហាយខ្លាំង (ប្រភេទសាប៊ូ ដែលកក់សក់ទៅ ធ្វើឱ្យស្បែកក្បាល របស់អ្នកក្រហាយ)។ធ្វើបែបនេះ ពីរដង ក្នុង មួយសប្តាហ៍ រហូតដល់ ស្បែកក្បាលរបស់អ្នកបាត់អង្គែ៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
-ពីរយ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ស្កប់ស្កល់-កំពូលអាហារបីយ៉ាង ធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ បានឆាប់រហ័ស
-វិធីធ្វើម៉ាស បិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខ កំចាត់មុន ស្នាមជាំ អុជខ្មៅ និង ធ្វើឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង
ដោយ៖ វណ្ណៈប្រភព៖ top10homeremedies