ថ្មឺៗនេះ ប្រិយមិត្តអ្នកទស្សនាបានដឹងរួចទៅហើយមែនទេ ថាតារាសមែ្តងប្រុសដ៏ល្បី គឺលោក Tom Curise បានលែងលះប្រពន្ធជាផ្លូវការជាមួយនិងនាង Katie Holmes ដែលជាភរិយាទី ៣របស់គាត់។

ដោយឡែកនាប៉ុន្មានថ្ងៃចុងក្រោយនេះ សារព័ត៌មានក៏នៅតែបន្តចេញផ្សាយ ជាបន្តបន្ទាប់ស្តីអំពើរឿងលែងលះរបស់តារាមួយគូរនេះ។ លើសពីនេះទៅទៀត បើតាមប្រភពព័ត៌មានក៏បានបញ្ជាក់ពីដំណើរជីវិតរបស់គូស្នេហ៏មួយគូរនេះ ពោលគឺពួកគេបានបានជួបគ្នា និងក្លាយជាមិត្តភក្តិជិតស្និទ្ធចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ លុះក្រោយមកពួកគេក៏បានសំរេចចិត្តរៀបការ ជាមួយគ្នា ស្របពេលដែល នាង Holmes មានវ័យ ៣៣ ឆ្នាំ ខណៈពេលដែលលោក Tom Curise ទើបតែបានលែងលះជាមួយនិងភរិយារបស់លោក ដែលមានឈ្មោះថា Nicole Kidman មានវ័យ ៤៥ ឆ្នាំ ដោយបានបន្សល់ទុកកូនជាចំណងដៃអាពាហ៍ពិពាហ៍ គឺ Isabella មានវ័យ ១៩ ឆ្នាំ និង Connor មានវ័យ ១៧ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា នៅលើគ្រប់បណ្តាសារព័ត៌មានក៏បានចុះផ្សាយពីរឿងដែលទើបនឹងកើតឡើងនាពេលថ្មីនេះ គឺថា Tom Curise បានធ្វើការលែងលះជាផ្លូវការជាមួយនិងភរិយាទី ៣ របស់នាងដោយក្នុងនោះ ពួកគេបានបន្សល់ទុកកូនស្រី វ័យ ៦ ឆ្នាំម្នាក់មានឈ្មោះថា Suri ។

ទាក់ទងនិងសិទ្ធិនៅក្នុងការចិញ្ចឹមកូនរូបនេះ ពួកគេក៏បានដោះស្រាយជាលក្ខណៈឯកជន ជាជាងឡើងតុលាការ ដោយពួកគេបានសំរេចថា កូនស្រីវ័យ ៦ ឆ្នាំរូបនេះ ត្រូវផ្តល់សិទ្ធិអោយម្តាយជាអ្នកមើលថែ តែបុរសជាឪពុកក៏មានសិទ្ធិនៅក្នុងការមកលេងកូនបានផងដែរ។
បើតាមសេចក្តីថ្លែងការណ៍ចេញ កាលពីដើមសប្តាហ៏នេះ បានអោយដឹងថា ទោះបីជាគូស្នេហ៏មួយគូរនេះសំរេចចិត្តលែងលះក៏ដោយ ក៏ ពួកគេព្យាយាមធ្វើយ៉ាងណា អោយបញ្ហារបស់ពួកគេ មិនអោយមានឥទ្ធិពលអាក្រក់ណាមួយទៅលើគ្រួសារទាំងសងខាង ជាពិសេស ទៅលើកូនស្រីរបស់ពួកគេ ដោយក្នុងនោះ ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា និង បំពេញតួនាទីអោយបានល្អបំផុតនៅក្នុងការមើលថែកូនស្រីមួយរូបនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ telegraph