តារាបរទេស ៖ តារាចម្រៀងប្រុសទោល ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង Rain នាពេលថ្មីៗនេះត្រូវបានរកអោយឃើញថា លោកត្រូវបានសភាជាតិចោទប្តឹង​  នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានកំសាន្តបរទេស។

width=478

គួរបញ្ជាក់ផងដែរថា   ការចោទប្តឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីរកអោយឃើញថា  Rain  បានទទួលការព្យាបាលជាពិសេស  ក្នុងអំឡុងបំពេញបេសកម្មជាកងទ័ព មិនត្រឹមតែប៉ុណ្ណោះ ក៏បានរកឃើញនូវសកម្មភាពអសកម្មមួយចំនួនផ្សេងទៀត ដែលនៅក្នុងនោះរួមមានដូចជា ៖ ការគេចវេសពីការងារចំនួន ៥ ថ្ងៃ ,  ការឈប់សំរាកជាពិសេសរយៈពេល ៥ ថ្ងៃ  ,  ការចាកចេញពីមូលដ្ឋានទ័ព ពេញមួយយប់ជាផ្លូវការ  ចំនួន ១០ ដង នឹង មិនផ្លូវការ  ៣៤   ដង  ជារួមគេបានឈប់សម្រាកច្រើនជាងកងទ័ពផ្សេងៗទៀត ដល់ទៅ ២២ ដង។

លើសពីនេះទៅទៀត បើយោងតាមរបាយកាណ៍ដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  កាលពីកន្លងមក  អ្នកដែលបានអនុញ្ញាតអោយតារាចម្រៀងប្រុសរូបនេះ   ចេញក្រៅក្នុងអំឡុងពេលបំពេញភារកិច្ចនោះ   គឺសមាជិកដែលមកពីកងទ័ពកូរ៉េខាងត្បូង  PR Support Team ដែលក្រោយមកក៏មានការព្រមានក៏ដូចជា មានការរិះគន់ផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖ jpopasia