តារាបង្ហាញម៉ូដ នាង Jessica Hart អាចនឹងមិនបានបង្ហាញខ្លួន នៅក្នុងកម្មវិធីបង្ហាញម៉ូដ ក៏ដូចជាការបង្ហាញវត្តមាននៅក្នុង របស់ catalog ផ្សាយពាណិជ្ជកម្មណាមួយរបស់ Victoria's Secret នាឆ្នាំក្រោយ ព្រោះតែហ៊ានរិះគន់ Taylor Swift នេះបើតាមពាក្យចចាមអារ៉ាមមួយដែលត្រូវបានចុះផ្សាយនៅលើកាសែតនានា។

/

Taylor Swift និង​ Jessica Hart

ថ្មីៗនេះ សារព័ត៌មានជាច្រើន បានចេញផ្សាយនូវពាក្យចចាមអារ៉ាមថា តារាម៉ូដែលវ័យ   ២៧ ឆ្នាំ នាង Jessica Hart  ដែលជាស្រីស្អាតមួយរូបរបស់ក្រុមហ៊ុន Victoria's Secret អាចត្រូវបានក្រុមហ៊ុននេះបណ្ដេញចេញពីការងារ ព្រោះតែបានរិះគន់ដល់តារាចម្រៀងស្រុកស្រែ នាង Taylor Swift ដែលបានចូលរួមច្រៀងបទ I Knew You Were Trouble  កំដរកម្មវិធីបង្ហាញម៉ូដ នៅក្បែរស្រីស្អាតទាំងឡាយរបស់ Victoria's Secret កាលពីពេលកន្លង។តាមរយៈការបញ្ឈប់ពីការងារនេះ នាង Jessica Hart នឹងមិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដនាឆ្នាំក្រោយរបស់ក្រុម​ហ៊ុន Victoria's Secret ព្រមទាំងនឹង​មិនមានវត្តមាននៅក្នុង catalog ផ្សាយពាណិជ្ជកម្មណាមួយរបស់ក្រុមហ៊ុននេះ។មូលហេតុច្បាស់លាស់ គឺថា Jessica Hart បានផ្ដល់បទសម្ភាសមួយទៅឱ្យទស្សនាវដ្ដី WWD នៅពេលនាងត្រូវបានសួរអំពី ការសម្ដែងរបស់ Taylor Swift ៖ “នាងខ្ញុំយល់ថា   Taylor Swift ពិតជាអស្ចារ្យ ប៉ុន្ដែសម្រាប់កម្មវិធីបង្ហាញម៉ូដ និង​សម្ដែង​រួម​គ្នា​លើក​នោះ នាងមិនស័ក្ដិសមនោះទេ។ នាងខ្ញុំមិនដឹងថា គួរនិយាយពាក្យនេះ ឬអត់”។   Jessica Hart បន្ដថា ៖ “យើងខ្ញុំបានធ្វើការរយៈពេល ១៤ ទៅ ១៥ឆ្នាំ ហើយមានវត្តមាននៅទីនេះ គឺដោយសារបទពិសោធ ភាពជឿជាក់ និងបានដឹងថា ត្រូវធ្វើបែបណាដើម្បីមានភាពជឿជាក់។   នាងខ្ញុំយល់ថា ការងារណាក៏ដោយ គឺត្រូវការរង់ចាំដល់អាយុមួយដែលសមស្រប” ។

width=424

Jessica Hart

សំដីរបស់ Jessica  ដែលបានវាយតម្លៃទៅលើ Taylor ខាងលើនេះ បាននាំឱ្យមានបញ្ហាដល់ខ្លួន។ Jessica Hart ក្រោយមក បានធ្វើការកែលំអសំដីរបស់ខ្លួន   ដោយការធ្វើបទសម្ភាធមួយ នៅលើទំព័រ US Weekly ៖ “នាងខ្ញុំពិតជាចូលចិត្ដ Taylor Swift។ នាងខ្ញុំយល់ថា មានសុភមង្គល ពេលបាន​សម្ដែងរួមជាមួយនាងនៅក្នុងកម្មវិធីបង្ហាញម៉ូដ លើកនោះ។ Taylor Swift គឺជាតារាចម្រៀងដ៏អស្ចារ្យ នាងបានធ្វើឱ្យកក្រើកកម្មវិធីនារាត្រីនោះ”។ Jessica Hart ក៏បានបញ្ជាក់អំពីការដែលខ្លួនបានផ្ដល់បទសម្ពាសជាមួយ WWD ដោយកាលណោះ នាងចង់និយាយថា  ៖ “Taylor Swift ពិតជាស្រស់ស្អាត និងមានសម្ថភាព។ នាងជានិមិត្តរូបរបស់Victoria's Secret មែនទេ? នាងត្រៀមខ្លួន ធ្វើអ្វីដែលខ្លួនចង់ធ្វើ”។

 /Taylor Swift នៅ​លើ​ឆាក​សម្ដែង​របស់​Victoria's Secret

យ៉ាងណាក៏ដោយ អគ្គនាយកផ្នែកទីផ្សាររបស់ Victoria's Secret លោក Ed Razek បានអះអាងថានឹងមិនមានការបណ្ដេញចេញ ឬផ្អាកការសម្ដែងរបស់ Jessica Hart នោះទេ។ លោក Ed Razek ថ្លែងថា ៖ “ក្រុមការងាររបស់យើង តែងស្វាគម និងរីករាយចំពោះវត្តមានរបស់ Taylor Swift ។ យើងនឹង​មានកម្មវិធីពិសេសមួយនៅលើកញ្ចក់ទូរទស្សន៍ នាថ្ងៃទី ១០ខាងមុខ ក្នុងនោះក៏មាន Jessica Hart ហើយយើងក៏នឹងមានការថតឃោសនាផ្សាយពាណិជ្ជកម្មរយៈពេល ៣ថ្ងៃ ក្នុងខែមករា។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Victoria's Secret ជាប់សង្ស័យថា “លួចចម្លង” ម៉ូដែលរបស់ Antonio Berardi

សម្លៀកបំពាក់ street style រដូវរងាឆ្នាំនេះ គេនិយមបែបណា ?

វិធីជ្រើសរើស និង mix អាវ cardigan ឱ្យសមតាមរូបរាង

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail/Nydailynews