លោកអ្នកប្រហែលជាធ្លាប់បានស្គាល់ Maroon 5 ហើយមើលទៅ។ កាលពីពេលថ្មីៗកន្លងមកនេះគេបានចេញផ្សាយនូវបទចម្រៀងមួយបទដែលមានចំណងជើងថា Pay Phone ដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់មិត្តអ្នកស្ដាប់។/ហើយថ្មីៗនេះ Maroon 5 បានចាប់ផ្ដើមក្នុងការចេញថតនូវបទចម្រៀងថ្មីទៀតហើយដែលមានចំណងជើងថា One More Night ដែលក្នុងនោះនិយាយពី Adam Levine ដែលនឹងត្រូវដើរតួរជាអ្នកប្រដាល់ដើម្បីរកប្រាក់ចិញ្ចឹមប្រពន្ធកូនដែលតស៊ូក្នុងការវាយប្រដាល់ដើម្បីកេរ្តិ៍ឈ្មោះ។ បទចម្រៀងនេះនឹងមានចេញផ្សាយក្នុងពេលឆាបៗ នេះហើយខាងក្រោមនេះគឺយើងមានវីដេអូស្ដីពីដំណើរការផលិតនៃបទចម្រៀង One More Night៕

ដោយ៖ នីតាប្រភពពី៖ idolator