ថ្ងៃនេះយើងនឹងនាំលោកអ្នកអោយបានស្គាល់ពីសំណង់អាគារប្លែកៗទាំង ១០ ដែលមាននៅលើពិភពលោកនេះ។១. The Hashtag Tower (Seoul, Korea)/អាគារនេះត្រូវបានគេសាងសង់ឡើងដោយយកទំរង់តាមសញ្ញា Hashtag (#) ជាអាគារមួយនៅក្នុងតំបន់ពានិជ្ជកម្ម Yongsan នៃទីក្រុង Seoul ប្រទេសកូរ៉េ។

២. អាគារដំរី Elephant Building (Bangkok, Thailand)/អាគារនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៧ ចេញម៉ូដដោយ Sunet Jumsai។

៣. Ren Building (Shanghai)/ជាសណ្ឋាគារមាន ១០០០ បន្ទប់ហើយក៏ជា ទីកន្លែងដែលគេយកមកធ្វើការតាំងពិពណ៌ WorldExpo ប្រចាំប្រទេសចិនផងដែរ។

៤. Swastika Biulding (CA, USA)/អ្នកមើលទៅវាដូចជាទង់របស់ អាល្លីម៉ង់ក្នុងសម័យសង្គ្រាមលោក តែការពិតទៅនេះពិតជារបស់អាមេរិកពិតមែន ហើយវាជាទីបញ្ជាការរបស់ US NAVY នៅ Coronado, CA ដែលចំណាយទៅលើការសាងសង់អស់ប្រមាណ ៦ សែនដុល្លា។

៥. Wing Shape Zayed National Museum (UAE)/ប្រសិនបើនិយាយដល់អាគារដែលស្អាតហើយប្លែកៗ ប្រហែលជាមានតែនៅអារ៉ាប់រួមទេមើលទៅ! ព្រោះប្រទេសនេះគឺជាប្រទេសអ្នកមាន ហើយជាបណ្ដុំពានិជ្ជកម្មធំមួយ បើគិតទៅគឺគេហៅថាភាពអស្ចារ្សនៅកណ្ដាលវាលខ្សាច់។

៦. The Dancing House (Czech)/អាគារនេះត្រូវបានគេចាត់ទុកជាសម្បត្តិអស្ចារ្សមួយរបស់ Czech ដែលបានចេញម៉ូដដោយVlado Milunic  ក្នុងឆ្នាំ ១៩៩២ និងសាងសង់រួចក្នុងឆ្នាំ ១៩៩៦។

៧. COR Building (Miami. Fl)/មជ្ឈមណ្ឌលពាណិជ្ជកម្ម COR កំពស់ ២៥ ជាន់និងសាងសង់អស់ទឹកប្រាក់ ៤០ លានដុល្លាជាអាគារតែមួយគត់ដែលមានតម្លៃថ្លៃជាងគេនៅ Miami។

៨. Wood Skyscraper (Vancouver)/មិនដែលគិតទេមើលទៅថាមានអាគារបែប Skyscraper ដែលសង់ចេញពីឈើ។ តែការពិតទៅវាពិតជាមិនទាន់មានមែន ហើយអាគារដែលឃើញខាងលើនេះគឺគ្រាន់តែជាគំរោងមួយប៉ុណ្ណោះអាគារខាងលើនេះគឺជាគំរោង Eco-Friendly Skyscraper ដែលសាងសង់ចេញពីឈើ។ ព្រោះថាបើតាមគណនា យ៉ាងហោចណាស់បេត៉ុងគឺ បញ្ចេញឌីអុកស៊ីដ ៦ ទៅ ៩ គីឡូក្នុងមួយថ្ងៃដូចនេះហើយទើបគេចង់សង់អាគារធំៗបែបនេះចេញពីឈើ។ តែបើតាមអ្នករិះគន់គេប្រាប់ថា វាជារឿងឆ្កួតលីលាទៅវិញទេ ព្រោះបើទុកលុយដាំដើមឈើគឺល្អជាង។

៩. Coin Building (UAE)/ដូចប្រាប់ពីខាងលើមកហើយថាប្រហែលជាមានតែអារ៉ាបរួមទេដែលមានអាគារប្លែកៗពីគេដូចជាមួយនេះជាដើម វាត្រូវបានគេដាក់អោយប្រើប្រាស់ជាសណ្ឋាគារនិងមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្មកាលពីឆ្នាំ ២០១០។

១០. Egg Building (China)/ការពិតទៅវាមិនមែនដូចជាពង ឬស៊ុត ១០០% នោះទេ គ្រាន់តែគេមានគំនិតចេះឆ្នៃអោយវាចាំងជាមួយនឹងកំរាលខាងក្រៅដូចក្នុងរូបដែលមើលទៅដូចជាស៊ុតដូច្នោះដែរ។ អាគារនេះគឺជាសាលមហោស្របសិល្បះធំមួយនៅប្រទេសចិន។

ដោយ៖ នីតាប្រភពពី៖ oddee