ថ្ងៃមួយ មានប្តីប្រពន្ឋពីរនាក់ ឈ្លោះគ្នាយ៉ាងខ្លាំង ដោយប្តីខឹងខ្លាំងពេក ក៏ស្រែកបណ្តេញប្រពន្ឋថានែ! ឆាប់ចុះចេញពីផ្ទះអញទៅ រួចប្រមូលរបស់របរទាំងប៉ុន្មានរបស់ ឯងចេញអោយផុតពីទីនេះទៅ។

ប្រពន្ឋខឹងប្តីណាស់ ដែលហ៊ានបណ្តេញខ្លួនចេញ យំបណ្តើរ រួចដើរទៅរៀបចំវ៉ាលី និងរបស់របរផ្សេងៗដាក់ក្នុងវ៉ាលីទាំងអស់។ រៀបចំ រួចរាល់អស់ហើយ ប្រពន្ឋក៏យកបាវមួយគប់លើប្តី ហើយនិយាយថា៖ ឆាប់ចូលទៅ ប្តីភ្ញាក់ព្រឺត ក៏សួរវិញថា ចូលធ្វើអី? បងក៏ជារបស់អូនដែរ ឆាប់ចូលអោយលឿន៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke