“រាជបុត្រា ចម្រៀងប៉ប់” Justin Bieber ថ្មីៗនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើកញ្ចក់ទូរទស្សន៍ និងបានបង្ហើបពីកម្រិតតម្លៃដ៏កំពូល ដែលតារារូបនេះបានដាក់ ចេញ ក្នុងការស្រាតនៅលើឆាក។

Justin Bieber  គឺជាភ្ញៀវកិត្តិយស    នៅក្នុងកម្មវិធី BBC Radio 1    ដែលដឹកនាំដោយ Greg James ។ បញ្ហានេះបានកើតឡើងនៅពេលពិធីករ Greg James បានសួរទៅកាន់ Bieber ថា “នឹងត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីបានឃើញ Bieber ស្រាតនៅលើឆាក”។ ជាមួយនឹង ៥០លានដុល្លារ ដែលលើកឡើងដោយ James លើកដំបូង Justin Bieber  បានប្រកែក។

/

ក្រោយមក ពិធីករនេះបានដំឡើងថ្លៃដល់ ១០០លានដុល្លារ ១,០០០លានដុល្លារ ប៉ុន្ដែ កំពូល តារាចម្រៀងនេះ នៅតែគ្រវីក្បាល។

ចុងក្រោយ ពិធីករនេះ បានដំឡើងថ្លៃដល់ ២៥,០០០ លានដុល្លារ ពេលនោះទើប Justin  បាន បញ្ចេញសម្លេងបន្ដិច ដោយនិយាយថា “អាច”។

/

ជាមួយនឹងតម្លៃខាងលើ ការស្រាតនៅលើឆាករបស់ Justin Bieber  ប្រាកដជាមិនអាចកើតមាន ឡើងនោះទេ។ ចំពោះអ្នកវិញ ប្រសិនមានគេអោយប្រាក់ ១ សែនដុល្លារ តើអ្នកហ៊ានស្រាត នៅលើឆាកសំដែង ដែរឬទេ?

ដោយ ៖ សូរីយ៉ាប្រភព ៖ K14