កាលពីដើមខែមកនេះ Liu Wangqiang និង Lu Zhong បានក្លាយជាខ្ទើយបុរសគូទី ១ របស់ចិនដែលបានរៀបការ ហើយពិធីរៀបការរបស់គេត្រូវបានធ្វើឡើងនៅ Fuzhou ដែលមានមិត្តមួយចំនួនបានចូលរួមហើយក៏បានទទួលពរពីមនុស្សច្រើនពាន់នាក់ផងដែរ។
រឿងរ៉ាវរបស់ពួកគេត្រូវបានល្បីពេញ Wiebo និង Sina របស់ចិនហើយសូម្បីតែមន្ត្រីតំបន់ Fuzhouក៏ប្រកែកប្រឆាំងនឹងការរៀបការនេះផងដែរ។ វាជាការពិតណាស់ដែលការរៀបការភេទដូចគ្នាគឺវាជារឿងខុសច្បាប់នៅចិន តែបើគេធ្វើបែបនេះក៏មិនដឹងជាមាននរណាហាមឃាត់គេទាំង ២ បាននោះទេ។
ការរៀបការភេទដូចគ្នានៅប្រទេសចិនត្រូវបានគេចាត់ទុកជាវប្បធម៍មនុស្សព្រៃ ហើយជាភាពអសីលធម៌ជាខ្លាំង។ តែយ៉ាងណាពួកគេទាំង ២ នៅតែធ្វើពិធីរៀបការនៅតាមដងផ្លូវជាមួយមនុស្សរាប់រយនាក់អមសងខាង ហើយថែមទាំង ថើបបើតមាត់គ្នាយ៉ាងរំភើយទៀតផង។
ចំពោះបញ្ហានេះមិនមែនត្រឹមតែប្រទេសចិនទេដែលប្រកាន់ សូម្បីតែនៅជប៉ុនក៏គេចាត់ទុកថាការរៀបការភេទដូចគ្នាគឺជាអំពើមិនត្រូវនឹងសង្គមដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ rocketnews24