មិនគួរអោយជឿ ៖ ជាការពិត ក្រុមមនុស្សទាំងអស់ ដែលមានរថយន្តជិះ រមែងតែងបើកគម្រកកន្លែងចាក់សាំង ដើម្បីធ្វើការចាក់បំពេញសាំង នៅពេលដែលជិតអស់ ក៏ប៉ុន្តែ បើយើងងាកក្រឡេកទៅមើលបុរសរូបនេះ មកពីទីក្រុង Kuala Lumpur វិញ បែរជាព្រហើនហួស ខណៈបើកគម្រប ដែលជាកន្លែងចាក់សាំងនោះ បំណងគ្រាន់តែអុជបារីជក់តែប៉ុណ្ណោះ ស្របពេលដែលវាគឺជាបញ្ហាប្រឈមមួយ ដែលអាចបណ្តាលអោយមានការឆាបឆេះ។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ បន្ទាប់ពីមានការសាយភាយក្នុងពិភពអ៊ិនធើណេតមតិរិះគន់ ក៏ដូចជាតិះទៀន ត្រូវបានលើកឡើងព្រមៗគ្នា ដោយបានឃើញការប្រព្រឹត្តិបែបឆ្គួតៗរបស់បុរសរូបនេះ។ មានពេលមួយនោះ ដោយហេតុតែទ្រាំមើលនូវអំពើឆ្គួតនេះមិនបាន អ្នកលេងអ៊ិនធើណេតមា្នក់ បានចោទសួរថា ៖ គាត់នេះ ហ៊ានអោយពិតប្រាកដ ឬក៏ឆ្គួតអោយពិតប្រាកដ? ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ គាត់អាចធ្វើវាបានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លី ដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖
ប្រការគួរចងចាំ ៖ ដាច់ខាត កុំយកតម្រាប់តាម បើមិនដូច្នេះទេនោះ នឹងនាំអោយមានគ្រោះអាសន្នជាប់ខ្លួន៕
ដោយ ៖ ពិសីប្រភព ៖ singaporeseen