មិនគួរអោយជឿ ៖ បើងាកក្រឡេកទៅមើលនៅឯទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឯណោះវិញហាងកាហ្វេមួយកន្លែង ដែលមានឈ្មោះថា Metro St. James ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង បើទោះជាទើបតែបានបើកដំណើរការក្នុងរយៈពេល ៣ ខែក៏ដោយ។

អ្វីដែលជាភាពប្លែក និងទទួលបានការចាប់អារម្មណ៍នោះគឺថា រាល់ពេលដែលលោកអ្នកទៅជាវកាហ្វេនៅហាងនេះផ្ទាល់ ចន្លោះពីម៉ោង ៩ ទៅ ១១ ព្រឹក នោះលោកអ្នកនឹងទទួលបានការផ្តល់ជូនជាពិសេស គឺ ថើប ជំនួសអោយការបង់លុយ នៃថ្លៃកាហ្វេ ។ ស្តាប់មើលទៅ វាហាក់បីដូចជាមិនគួរអោយជឿមែនទេ តែវាគឺជាការពិត ។ ជំនួសអោយបង់ថ្លៃកាហ្វេ លោកអ្នកដែលត្រូវជាអតិថិជន តំរូវអោយថើបដៃគូរបស់ខ្លួន តែរាល់បុគ្គលិកបំរើការនៅក្នុងហាងមិនអនុញ្ញាតអោយទទួលនូវការផ្តល់ជូនជាពិសេសមួយនេះ នោះទេ ។ ជ្រាបកាន់តែច្បាស់ថាតើ ហាងកាហ្វេមួយនេះ អាចប្រព្រឹត្តិទៅបានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ ទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធីប្រភព ៖ Odd