ការរៀនសូត្រ ស្វែងរកប្រាក់ចំណេញ និងការចង់មានចង់បានគឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បានហើយភាពចង់មានចង់បាននេះអាចសម្រេចទៅបានដោយការប្រើចំណេះចេះដឹងរបស់មនុស្សដូចជានាង Deanna Jump នេះជាដើមដែលនាងបានជាគ្រូបង្រៀនមត្តេយ្យម្នាក់ដែលបានប្រើប្រាស់ចំណេះនឹងភាពចង់មានចង់បានរបស់នាង រហូតដល់នាងបានក្លាយជាសេដ្ឋី។
ស្រ្តីអាយុ ៤៣ ឆ្នាំរូបនេះអាចរកប្រាក់បាន ៣០.០០០ ដុល្លអាមេរិកជារៀងរាល់ឆ្នាំដោយគ្រាន់តែអង្គុយលេង ប៉ុន្តែក្នុងឆ្នាំនេះ នាងមានគំរោងក្នុងការរកអោយបាន ១ លានដុល្លា។ អ្វីដែលនាងធ្វើនោះគឺនាងបានចូលរួមជាសមាជិកគេហទំព័រមួយដែលនាងអាចអោយគ្រូបង្រៀនទូទៅផ្ដល់ជាមេរៀននិងគំនិតផ្សេងៗបង្ហោះលក់បានដោយវាជាភាពងាយស្រួលមួយដល់អតិថិជនដែលត្រូវការគ្រូបង្រៀនតាមផ្ទះនិងស្វែងរកសាលាល្អអោយកូន ក៏ដូចជាគ្រូបង្រៀនដែលត្រូវការមេរៀនតាមរយៈគេហទំព័រ teacherspayteachers.com ហើយឆ្នាំ ២០១២ នេះនាងចង់រកអោយបាន ១ លានដុល្លាពីគេហទំព័រនេះ។
Deanna បានប្រាប់ថា ការបង្រៀននេះវាជាចំណូលចិត្តរបស់នាងមួយ ហើយនាងបានរកប្រាក់បានច្រើនគួរសមពីគេហទំព័រ TPT ដែលនាងចូលរូម ដោយនាងអាចដាក់មេរៀនឲ្យក្រុមគ្រូបង្រៀនផ្សេងៗទិញមេរៀនរបស់នាងជាដើម។Deanna និងប្ដីរបស់នាង ដែលសុទ្ធសឹងតែជាគ្រូបង្រៀន មានបញ្ហាច្រើនណាស់ក្នុងការរកប្រាក់ដើម្បីបង់ថ្លៃសាលាជូនកូនៗ ទាំង ៣ រូបរបស់គេដែលគេស្រលាញ់ដូចកែវភ្នែក បន្ទាប់មកម្ដាយរូបនេះបានបែកគំនិតក្នុងការចូលរួមជាមួយគេហទំព័រមួយនេះហើយ នាងបានលក់ប្លង់មេរៀនរបស់នាងដល់គ្រូបង្រៀនដទៃដែលគេមករកមេរៀនដើម្បីបង្រៀនសិស្ស ដែលនាងអាចលក់បានពី ៥ ទៅ៨ ដុល្លាក្នុងមួយមេរៀន ហើយក្នុងរយៈពេលចុងក្រោយនេះគឺនាងអាចរកបានលើសពី ៣០០ ដុល្លាក្នុងមួយថ្ងៃពីការលក់មេរៀននេះ។ បើតាមម្ចាស់គេហទំព័រ TPT លោក Paul Edelman បានប្រាប់ឲ្យដឹងថា Deanna គឺជាអ្នកដែលលក់មេរៀនដាច់បំផុតប្រចាំគេហទំព័ររបស់លោក៕
ដោយ៖ ម៉ូកាប្រភពពី៖ carbonated