Big Bang គឺជាក្រុមចំរៀងបុរស របស់ KPOP ដែលល្បីទូទាំងពិភពលោក ជាពិសេសអាស៊ីនោះ ពេលនេះពួកគេចាប់ផ្តើមធ្វើការ សារជាថ្មីឡើងវិញហើយដោយ Seungri ជាសមាជិកក្មេងជាងគេ ថ្ងៃនេះបានបញ្ចេញវីដេអូចំរៀង បូកជាមួយនិង Album ថ្មីហើយ ។
ការទន្ទឹងរង់ចាំរបស់ ទស្សនិកជន បានបញ្ចប់ហើយ ដោយទីបំផុងថ្ងៃនេះ Seungri បញ្ចេញវីដេអូចំរៀងថ្មី ដែលមានចំណងជើងថា Gotta Talk To You ។ Gotta Talk To You ជាបទមួយក្នុងចំណោមបទផ្សេងទៀត ក្នុងអាល់ប៊ុម Let's Talk About Love ។ អាល់ប៊ុមនេះមានចំនួន ៧ បទដែលចូលរួមផលិតនិងច្រៀងដោយ សមាជិកសិស្សច្បងដូចជា G-Dragonនិង TaeYang ហើយក៏មានសិស្សប្អូនចូលរួមផងដែរគឺ Jennie Kim ។ ទស្សនិកជន អាចចូលទស្សនាវីដេអូនៅខាងក្រោមនេះបាន ៕
ដោយ ៖ លីលីប្រភព ៖ allkpop