ឈុតសម្លៀកបំពាក់ អាវធំ និងខោខ្លីលើគល់ភ្លៅ ត្រូវបានតារាល្បីៗនិយមប្រើប្រាស់ជាហូរហែ ដោយសារតែប្រភេទសម្លៀកបំពាក់នេះ ងាយស្រួលប្រើប្រាស់ និងជួយឱ្យស្រីស្អាតទាំងឡាយ អាចបញ្ចេញភាពលិចស៊ីរបស់ខ្លួនបានយ៉ាងល្អ ពិសេសគឺនារីដែលមានរូបរាងស្រឡូន។/តារាសម្ដែងស្រីរបស់ខ្សែភាពយន្ដអាមេរិក Desperate Housewives នាង Eva Longoria បង្ហាញការពេញចិត្តនឹងឈុតខ្លី (រួមមាន អាវ blazer និងខោខ្លីត្រឹមគល់ភ្លៅ) ដោយនាងបានស្លៀកពាក់ឈុតនេះ ជាមួយនឹងពណ៌សម្បូរបែប នៅក្នុងព្រឹត្តិការណ៍ជាច្រើនដែលនាងបានចូលរួម។/តារាសម្ដែងរបស់ Mamma Mia! នាង Amanda Seyfried មានភាពជឿជាក់ ក្នុងឈុត H&M នៅលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍ចាប់បញ្ចាំងភាពយន្ដ In Time នៅប្រទេសអង់គ្លេស។/មិត្តស្រីរបស់ “Iran Man” នាង Gwyneth Paltrow ស៊ិចស៊ីជាខ្លាំង នៅពេលពាក់ blazer ក.វែង ដោយមិនបាច់ពាក់អាវទ្រនាប់ខាងក្នុង។ /ម៉ូដែល suit ខ្លី ទន់ភ្លន់ ជាមួយរូបភាពទាក់ទាញរបស់ Balmain បានជួយឱ្យតារា Avatar នាង Zoe Saldana ក្លាយជាទីចាប់អារម្មណ៍ ក្នុងឱកាសចាប់បញ្ចាំងខ្សែភាពយន្ដរឿង America នៅHollywood ។ /ឈុតខ្លី Louis Vuitton ដែលមានលក្ខណៈជាបុរសមួយនេះ ស័ក្ដិសមនឹង Michelle Williams ដែលកំពុងកាន់ពានរង្វាន់ភាពយន្ដ Independent Spirit ។/ជ័យលាភី American Idol 2005 នាង Carrie Underwood ជ្រើសរើសឈុត Georges Chakra ពណ៌ត្រួយចេកខ្ចី ស្រាលស្រទន់ ដើម្បីចូលរួមព្រិត្តិការណ៍ប្រគល់ពានរង្វាន់ CMT Music Awards ឆ្នាំ ២០១៣ ។

/ម្ចាស់បទ Call Me Maybe នាង Carly Rae Jepsen ទទួលបានការយកចិត្តទុកដាក់ជាខ្លាំង នៅព្រឹត្ដិការណ៍ប្រគល់ពានរង្វាន់ Teen Choice Awards ឆ្នាំ ២០១២ ដោយសារតែឈុតអាវធំ ខោខ្លីដ៏ទាក់ទាញរបស់នាង។/តារាសម្ដែងស្រី Ginnifer Goodwin មិនបានយកចិត្ដទុកដាក់ទៅលើអាកាសធាតុត្រជាក់នៅក្រុង New York នោះទេ ដោយនាងនៅតែបង្អួតសម្រស់នៃជើងទាំងគូរបស់ខ្លួន ជាមួយនិងឈុតខ្លី ពណ៌ខៀវស្រស់ យ៉ាងលេចធ្លោ។/តារាសម្ដែងរបស់ខ្សែភាពយន្ដ Gossip Girl នាង Leighton Meester ទាក់ទាញនៅលើកម្រលព្រំក្រហម នៅក្នុងពិធីប្រគល់ពានរង្វាន់  MTV Movie Awards ក្នុងឈុតខ្លី pastel គួរចាប់ចិត្ត។/ចំណែកស្រីស្អាត Isabelle Fuhrman ដែលជាតារាសម្ដែងរបស់ The Hunger Games បញ្ចេញមន្ដស្នេហ៍ដោយឈុតសម្លៀកបំពាក់អាវធំ ខោខ្លី របស់ Prabal Gurung ខណៈចូលរួមព្រឹត្តិការណ៍នៃការប្រគល់ពានរង្វាន់ Golden Globe Awards ឆ្នាំ ២០១៣ ។

ដោយ ៖ តារាប្រភព ៖ Wenn/Splash