នារីម្នាក់នេះ បានធ្វើឱ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ដោយសារតែនាង មានរូបរាង និងមុខមាត់ធម្មជាតិ ដូចបេះបិទទៅនឹងតុក្កតាដ៏ស្រស់ស្អាត និងស៊ិចស៊ីបំផុត។

/

ក្នុងរយៈពេលកន្លង “តុក្កតារស់” Lolita Richi បានល្បីឈ្មោះទូទាំងពិភពលោក ហើយនាង ត្រូវបានគេចាត់ទុកថា ជានារីម្នាក់ ក្នុងចំណោមមនុស្ស ដែលស្ថិតក្នុងនិន្នាការ “រត់ប្រណាំង” ដែលគេហៅថា តុក្កតារស់ ដែលនាង Valeria Lukyanova ជាអ្នកនាំមុខ។

/

យោងតាមព័ត៌មាន ដែលត្រូវគេចេញផ្សាយមុននេះ ឱ្យដឹងថា Lolita Richi បានប្រើប្រាស់វិធី វះកាត់កែសម្ផស្សដើម្បីមានរូបរាងស្រស់ស្អាត ដូចក្កីប្រាថ្នា។ ប៉ុន្ដែ ក្នុងកិច្ចសម្ភាសថ្មីៗនេះ នាងបានអះអាងជាផ្លូវការថា សម្រស់របស់ខ្លួន គឺបានមកពីធម្មជាតិសុទ្ធសាធ។

/

Lolita Richi មកពីអ៊ុយក្រែន បើទោះជាទើបតែមានអាយុ ១៦ឆ្នាំ ប៉ុន្ដែ នាងមានកំពស់ ១,៦៥ម៉ែត្រ រង្វង់ចង្កេះមានទំហំ ៥០ស.ម ហើយពិសេសគឺនាង មានផ្ទៃមុខ ដូចទៅនឹងតុក្កតាបេះបិទ។ នៅពេលនាងពាក់កញ្ចក់កែវភ្នែក (contact lenses) និងតុបតែងបន្ថែមនៅត្រង់រង្វង់ភ្នែក ហើយថតរូប មនុស្សភាគច្រើនដែលបានមើលរូបថតរបស់នាង យល់ច្រឡំថា នេះជារូបតុក្កតាពិតៗ។

/

Lolita និងម្ដាយរបស់នាង បានអះអាងថា នេះគឺជាសម្រស់ផ្ទៃមុខ ពីធម្មជាតិរបស់នាង។ Lolita ក៏មិនដែលបានប្រើ photoshop ឬកែផ្ទៃមុខរបស់នាងក្នុងបណ្ដារូបថត ដែលនាងធ្លាប់បានចែករំលែក ក្នុងបណ្ដាញសង្គមនោះដែរ។

/

Lolita បានឱ្យដឹងថា ៖ “ជាកូនស្រី ប៉ុន្ដែ កាលពីនៅក្មេង នាងខ្ញុំមិនចូលចិត្តលេងតុក្កតានោះទេ នាងខ្ញុំតែងចេញទៅខាងក្រៅ លេងជាមួយពួកក្មេងប្រុស។ ដល់ពេលធំឡើង នាងខ្ញុំបែរជាចូលចិត្តមើលតុក្កតា ស្លៀកពាក់ និងធ្វើសក់ដូចតុក្កតា”។

/

Lolita បច្ចុប្បន្ន សិក្សានៅឯសាលាមួយ ក្នុងតំបន់ Turkmenistan ។ Lolita និយាយថា មានមនុស្សជាច្រើន ច្រណែននឹងសម្រស់របស់នាង។ ចំណែកពួកប្រុសៗ ក្នុងថ្នាក់ និងក្នុងសាលាជាមួយគ្នា ក៏ចូលចិត្តនិងសម្រស់របស់នាង អ្នកខ្លះថែមទាំងតាមសុំស្នេហ៍ទៀតផង ប៉ុន្ដែ នាងមិនពេញចិត្ត។ នាងប្រាប់ថា ពួកគេទាំងនោះ មិនមែនជាប្រភេទមនុស្សក្នុងសុបិនរបស់នាង។

/

/

Lolita បញ្ជាក់ថា ៖ “នាងខ្ញុំធ្លាប់មានសង្សារពីរនាក់មកហើយ ប៉ុន្ដែដោយសារតែមានគំនិតមិន​ស្របគ្នា យើងក៏បានបែកគ្នា កាលពី ១ឆ្នាំមុន។ មានកំពស់ត្រឹមតែ ១ម៉ែត្រ ៦៥ ប៉ុន្ដែ នៅ​ពេលអនាគត ប្រសិននាងខ្ញុំបានក្លាយជាអ្នកបង្ហាញម៉ូដដ៏ល្បីឈ្មោះនោះ នាងខ្ញុំពិតជាមានសុភមង្គលខ្លាំងណាស់”។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Foxnews/Dailymail/Youtube