សមាជិកម្នាក់របស់ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Areum ថ្មីៗនេះ ទើបបានប្រកាសចាកចេញពីក្រុម មកធ្វើជាតារាសេរីម្នាក់។ ដើម្បីរំឭកឡើងវិញនូវរូបភាពទាំងឡាយរបស់នាង យើងសូមលើកយកស្ទីលសម្លៀកបំពាក់ខ្លះៗ ដែលនាងធ្លាប់បានប្រើប្រាស់ ក្នុងរយៈពេលមួយឆ្នាំ នៅជាមួយក្រុម T-ara ។

/នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងសង្គមសិល្បៈកូរ៉េខាងត្បូង មានការជជែកគ្នាជាច្រើនស្ដីអំពីតារាសម្រៀងស្រី នាង Areum (Lee Areum /이아름) ដែលទើបបានចូលជាសមាជិករបស់ក្រុម T-ara កាលពីខែកក្កដាឆ្នាំទៅ ហើយក្នុងខែកក្កដានេះ នាងក៏ទើបតែអះអាងថា ខ្លួនបែកពីក្រុមចម្រៀងនេះ។បើទោះជាមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញរឿងរ៉ាវរបស់ Areum ប៉ុន្ដែ អ្នកគាំទ្រទាំងឡាយមានការសោកស្ដាយជាខ្លាំង ដោយសារសម្លេងចម្រៀងដ៏ពិរោះរណ្ដំរបស់នាង។ ចំណែករូបរាងរបស់នាង ក៏ស្រស់ស្អាត និងលេចធ្លោជាងគេ រាប់ទាំងការស្លៀកពាក់។បើទោះជាមានអាយុ ទើប ១៨ឆ្នាំ ប៉ុន្ដែ Areum បានបង្ហាញនូវភាពថ្លៃថ្នូ និងទាន់សម័យតាមរយៈ ការស្លៀកពាក់ប្រកបដោយភាពសម្បូរបែប ៖ មានពេលខ្លះ គេបានឃើញនាងប្រើឈុត casual ទន់ភ្លន់ហើយពេលខ្លះ បែរជាស្រស់ស្រាយបែបយុវវ័យ។ ដើម្បីបានដឹងច្បាស់បន្ថែមស្ដីអំពីម៉ូដែលសម្លៀកបំពាក់ដែល Areum ចូលចិត្ត សូមតាមដានដូចតទៅ។ម៉ូដែល Urban

/ចាប់តាំងពីចូលរួមជាមួយក្រុម T-ara N4 គេឃើញថា សម្លៀកបំពាក់របស់ Areum ភាគច្រើនគឺផ្សាភ្ជាប់ទៅនឹងស្ទីល urban ដែលមានលក្ខណៈប្លែកភ្នែក និងលេចធ្លោជាងគេ។ នាងតែងបង្ហាញខ្លួន ជាមួយនិងខោរឹបរាងមានពណ៌ខ្មៅ និងស្បែកជើងប្រភេទ sneaker ។ ក្រៅពីនេះ អាវរឹបវែង (T-shirt oversized) និងអាវធំខ្លីក្រៅពណ៌អាវទាហាន ក៏ត្រូវបាននាងប្រើប្រាស់ជាញឹកញាប់។

/ជួនកាល Areum បង្ហាញខ្លួនដោយយ៉ាងសាមញ្ញបែបយុវវ័យ ជាមួយនិងអាវយឹតពណ៌.ស ខោរឹបរាងខ្មៅ មានអក្សរលេចធ្លោ និងស្បែកធំពណ៌ខ្មៅដ៏ទាក់ទាញ។

/Areum ស្រស់ស្អាតជាមួយនិងមួក snapback ស្បែកជើង sneaker និងអាវយឹតក្រាសដៃវែង រួមនិងអាវធំក្រៅគ្មានដៃ។  Areum ក៏មិនភ្លេចបង្អួតជើងទាំងគូដ៏ស្រឡូន និងសខ្ចីរបស់ខ្លួន ដោយប្រើប្រាស់ខោខ្លីលើគល់ភ្លៅយ៉ាងសិចស៊ី។ ម៉ូដែល Casual ស្រួលខ្លួន

/ជាក់ស្ដែង ធៀបទៅនឹងសិស្សច្បង ដូចជា Hyomin ឬ Qri ជាដើម ដែលធ្លាប់ត្រូវបានគេសរសើរច្រើនអំពីស្ទីលសម្លៀកបំពាក់ ប៉ុន្ដែ Areum ជួនកាលបង្ហាញខ្លួនក្នុងឈុតដ៏សាមញ្ញ និងស្រួលខ្លួន។ គេបានកត់សម្គាល់ឃើញថា មុនពេលបែរមកប្រើស្ទីល urban តារាស្រីរូបនេះ តែងប្រើប្រាស់សម្លៀកបំពាក់បែបធម្មតាៗ និងមានផាសុខភាព។

/ប្រហែលជា Areum ចូលចិត្តពណ៌ទាហានជាខ្លាំង ទើបមានពេលខ្លះ គេឃើញ Areum ពាក់អាវធំវែង ពណ៌ខៀវក្រមៅបែបទាហាន និងអាវប៉ាក់ រួមនិងខោខ្លីដ៏ពេញនិយម។

/ដោយគ្រាន់តែប្រើអាវធំ denim បែបខៅប៊ោយ អាវវែងលើជង្គង់ ជាមួយនិងស្បែកជើងក្រាស ស្រីស្អាត Areum បានធ្វើឱ្យគេចាប់អារម្មណ៍ ដោយសារតែស្ទីល casual នេះ។

/ក្រៅពីស្ទីលទាំងឡាយខាងលើ Areum ក៏ត្រូវបានគេដឹងថា មានស្ទីលប្លែកៗ និងម៉ូដែលសម្លៀកបំពាក់ដ៏ទាក់ទាញជាច្រើន រាប់មិនអស់។ សូមទស្សនាស្ទីលសម្លៀកបំពាក់មួយចំនួនរបស់នាងដូចខាងក្រោម ៖

/

/

/

/

 

ដោយ ៖ តារាប្រភព ៖ K14