ដូចដែលយើងបានដឹងហើយ ស្នេហាតារាវ័យក្មេងមួយគូរនេះ ពិតជាមានភាព រអាក់រអួលដូចផ្លូវរទាសមែន ។ ពួកគេតែងតែ បែកគ្នានិងត្រូវគ្នា ទៅវិញទៅមកមិនចេះដាច់ ដោយថ្មីៗនេះគូរស្នេហ៍នេះ ឌឺដងគ្នាដោយរូបភាព បង្ហោះចូលអ៊ីនធើណេត ទៅវិញទៅមក ។

/កាលពីម្សិលមិញ Selena បានបង្ហោះរូបមួយសន្លឹក ចូលក្នុងគណនី Instagram របស់នាង ដែលរូបនោះ គឺជារូបនាងកំពុងតែស្និតស្នាលបំរុងថើបបុរសម្នាក់ផ្សេង ដែលមិនមែនជា Justin Bieber ។បុរសនោះ គឺជាតារាៗសំដែងដែលមានឈ្មោះថា David Henrie ។បើយោងទៅតាមព័ត៌មាន របស់អ្នកដែលនៅជិតស្និត គូរស្នេហ៍នេះបានប្រាប់ថា ពួកគេកំពុងនៅជិតស្និតស្នាលគ្នាណាស់ ។ ពួកគេតែងតែទៅដើរលេង ជាមួយគ្នាជានិច្ច តែចំពេលនេះ Justin Bieberទើបតែបង្ហោះរូបមួយសន្លឹកផងដែរ ដោយរូបនេះគឺ Justin កំពុងថើប Ariana Grande ពេលដែលនាងទៅទស្សនា Concert របស់ Justin នៅ Tampa ។

width=470បើតាមការសំភាសន៍ផ្ទាល់មួយទៀត បានអោយដឹងថា Ariana Grande ពិតជាមានចិត្តស្រឡាញ់លើJustin Bieber មែនបើទោះបីជានាង កំពុងទាក់ទងជាមួយ គេផ្សេងក៏ដោយ ។ យើងនឹងរង់ចាំមើលថាតើដោយសាររូបឌឺគ្នានេះ អាចធ្វើអោយពួកគេទាំង ២ ទៅជាយ៉ាងណាទៀត ៕

ដោយ ៖ លីលីប្រភព ៖ k14