សារិន និង ចាន់ណា ជាអ្នករស់នៅផ្ទះ ជិតខាងជាមួយគ្នា ថ្ងៃមួយសារិន បាននិយាយទៅផ្ទះ ចាន់ណា៖
សារិន៖ ហ៊ឺ! ខ្ញុំសោកស្តាយណាស់បង ដែលមាន់របស់ខ្ញុំ បានកាយដំណាំបង ខ្ទេចខ្ទីអស់ ខ្ញុំមកនះ គឺចង់សុំទោសលោកបង!
ចាន់ណា៖ មិនបាច់សោកស្តាយអីទេ លោកប្អូនអើយ! ព្រោះថា មាន់ដែលកាយដំណាំពីល្ងាចមិញនោះ ត្រូវឆ្កែខ្ញុំ ស៊ីបាត់ទៅហើយ!
សារិន៖ អូ! បានឮលោកបងនិយាយដូច្នេះ ខ្ញុំធូរទ្រូងបន្តិច ព្រោះថា ព្រឹកមិញនេះឆ្កែរបស់ លោកបងទៅលេងផ្ទះខ្ញុំ ហើយពេលដែលខ្ញុំចេញឡានពីផ្ទះ បានជ្រុសចង្កូតកិនឆ្កែលោកបង ងាប់បាត់ទៅហើយ!!!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke