គេថាថ្ងៃទី ២១ ធ្នូ ជាការបញ្ចប់នៃពិភពលោក តាមការកំណត់របស់ប្រតិទិន ជនជាតិម៉ាយាន់ ព្រោះគេកំណត់ថាផែនដីនឹងរលាយ ដោយសារអភូតហេតុផ្សេងៗ នៅពេលដែលប្រតិទិនរបស់គេត្រូវបានបញ្ចប់។ហើយបើនិយាយដល់ការបញ្ចប់នៃផែនដីនោះ លោកអ្នកប្រហែលជាមើលឃើញក្រដាសដ៏មានតម្លៃក្នុងហ៊ោប៉ៅ និងកាបូបរបស់អ្នកហើយមើលទៅ ប្រសិនបើផែនដីមុខជារលាយមែននោះ ក្រដាសដ៏សែនមានតម្លៃទាំងនោះ និងទៅជាក្រដាសបង្គន់ដែលគេប្រើប្រាស់សម្រាប់កិតពេលចប់ការងារធំដុំហើយមើលទៅ។ តែសម្រាប់អ្នកដែលជឿលើថ្ងៃរលាយផែនដីនោះ Camnews សុំប្រាប់ទៅចុះថាកុំស្ដាយលុយអី ព្រោះថ្ងៃនេះ Camnews នឹងណែនាំ វិធីល្អៗក្នុងការចាយលុយអោយអស់មុនពេលថ្ងៃដែលរលាយផែនដី បានមកដល់ ទោះបីជា Camnews មិនជឿលើរឿងនេះក៏ដោយ។១. ទៅញុំាសាច់គោដែលថ្លៃបំផុត
ហាង Aragawa នៅប្រទេសជប៉ុន នរណាក៏ដឹងដែរថាទីនោះលក់សាច់គោដែលមានតម្លៃថ្លៃជាទីបំផុតដែលមានតម្លៃដល់ទៅ ៥៥០$ ក្នុងមួយចាន ព្រោះគោដែលគេចិញ្ចឹម គឺមានស្តង់ដារល្អ។២. ឡើងលើភ្នំ អេវើរ៉េស
អ្នកដឹងទេថាអ្នកត្រូវបង់ប្រាក់ចំនួន ១ ម៉ឺនដុល្លាសហរដ្ឋអាមេរិកដើម្បីឡើងភ្នំ អេវើរ៉េស? នេះគឺជាការពិត ហើយវាជាវិធីមួយដ៏ល្អសម្រាប់អ្នកដែលគិតថាត្រូវបំផ្លាញលុយ មុនពេលផែនដីរលាយ។៣. ទៅលេង Resort ដែលថ្លៃបំផុត
សណ្ឋាគារ Verdura Golf & Spa Resort គឺជាសណ្ឋាគារ ដែលអ្នកត្រូវចំណាយ ១១៦០០ ដុល្លាសម្រប់មួយយប់។៤. លេងល្បែងស៊ីសង
វាគឺជាអ្វីដែលអ្នកមុខជាធ្វើប្រសិនបើអ្នកដឹងថា ពិភពលោកនឹងត្រូវរលាយ ពិតប្រាកដ។ ព្រោះវាមិនគួរអោយឆ្ងល់ទេ ដែលល្បែងស៊ីសងគឺជាថ្នាំញៀន ដែលធ្វើអោយមនុស្សញៀនមិនដឹងខ្លួន។៥. ទិញមាសទុក
នេះប្រហែលជាគំនិតល្អបំផុតហើយ ក្នុងចំណោមគំនិតទាំងអស់ ព្រោះមាសត្រូវបានគេចាត់ទុកជាវត្ថុដែលមានតម្លៃមិនសាបសូន្យ អាចប្រើប្រាស់បានសម្រាប់ដោះដូរ គ្រប់កាលះទេសះ ហើយប្រសិនបើផែនដីពិតជារលាយ មែននោះ ប្រហែលជាមិនរលាយ ១០០% ទេ អាចរលាយខ្លះអត់ខ្លះដូចនេះអាចប្រើប្រាស់មាស ដើម្បីដោះដូរម្ហូបអាហារផ្សេងៗបាន។ជាចុងក្រោយសូមប្រាប់ថានេះគឺជាវិធី ៥ យ៉ាងដែលគេហទំព័របរទេសបានចុះផ្សាយ ព្រោះគេជឿថាផែនដីពិតជាត្រូវបញ្ចប់នាថ្ងៃទី ២១ មែន ចុះលោកអ្នកវិញជឿឬទេ?
ដោយ៖ ផានិតប្រភពពី៖ Oddee