ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមហ៊ុន PR របស់ប្រទេសជប៉ុន បានជួលក្រុមមនុស្សដែលជាស្រីស្អាត របស់ប្រទេសនេះ មានអាយុលើសពី ១៨ ឆ្នាំ ដើរយ៉ោងហោចណាស់ អោយបាន ៨ម៉ោង ខណៈជួយភ្លៅរបស់ពួកគេ ធ្វើជាផ្ទាំងផ្សាយពាណិជ្ជកម្ម នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy ។

លោក Hidenori Atsumi អ្នកប្រឹក្សាយោបល់ផ្ទាល់ របស់ក្រុមហ៊ុនមួយនេះ បានគូសបញ្ជាក់ថា វាគឺជាយុទ្ធនាការចុងក្រោយ ក៏ដូចជា មានប្រសិទ្ធភាពបំផុត នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ព្រោះ ក្រុមមនុស្ស ជាពិសេសបុរសៗ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើភ្លៅរបស់មិត្តៗនារី ដែលមានភាពសស្អាត និងទន់ស្រលូននោះ។
លើសពីនេះទៅទៀត លោក Atsumi ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ ជាមួយនឹងសារលើកទឹកចិត្ត ដល់ក្រុមនារីៗ អោយស្លៀកសំពត់ ឬក៏ខោ ខោចខ្លីអមទៅដោយស្រោមជើងវែង ខណៈពេលដែលវាគឺជាការទាក់ទាញមួយខ្ពស់ ដោយចំគោលដៅ និងមានប្រសិទ្ធភាព៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy