ចិន៖ តាមការអោយដឹងពីគេហំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថាសំណង់ស្ពានដ៏រឹងមាំមួយ ដែលត្រូវបានគេសង់អំពីឈើ ដែលមានអាយុកាលដល់ទៅ ១០០០ឆ្នាំ ទៅហើយ តែនៅអាចជួយចម្លងមនុស្ស ពីដៃទន្លេម្ខាង ទៅដៃទន្លេម្ខាងបានទៀត។

width=461

ប្រភពដដែលបាន បានអោយដឹងថា សំណង់ស្ពានដែលមានវ័យចំណាស់នេះ ត្រូវបានឈសំកាំងខ្លួនយ៉ាងរឹងមាំ ដោយឆ្ងងកាត់ព្រែកមួយ ហើយត្រូវបានខ័ណ្ឌផ្ដាច់ខេត្ដ ចំនួនពីរ គឺខេត្ដ Fuijan និងខេត្ដ Zhejiang។

width=461

តាមការអោយដឹងពីប្រជាពលរដ្ឋ ដែលមានអាយុចំណាស់ៗ ក្នុងខេត្ដនោះនិយាយថា ពេលដែលគាត់កើតមក គឺឃើញតែស្ពាមួយនេះ ឈនៅត្រង់ហ្នឹងទៅហើយ។ ពួកគាត់បានបន្ដថា បើតាមការស្រាវជ្រាវរបស់ក្រុមអ្នកសិក្សា គេបានបង្ហាញថា ស្ពាននេះ គឺមានអាយុកាល ១០០០ឆ្នាំហើយ ពោលគឺ ត្រូវបានកសាងឡើងតាំងពីជំនាន់រាជវង្សស្ដេច មីង (Ming)។

width=461

គួរបញ្ចាក់ផងដែរថា ស្ពាននេះ ត្រូវបានគេដាក់ឈ្មោះថា Luanfeng ដែលមានបណ្ដោយប្រវែង៦២.៧ ម៉ែត្រ និងទទឹង ៤.៩មែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ពានមួយនេះ ត្រូវបានទទួលការយកចិត្ដទុកដាក់ មើលថែទាំយ៉ាងខ្លំាង ពីសំណាក់ប្រជាជនចិន នេះក៏ព្រោះតែគេគិតថា វាគឺជាកេរិ៍ដំណែលដ៏ម៉ត់ម៉ង ដែលដូនតារបស់ពួកគេ បន្សល់ទុកអោយ៕

ដោយ៖ វត្ដីប្រភព៖ dailymail