វិធីចម្អិនស៊ុតមាន់-ទា មួយប្រភេទ ដែលខ្មែរយើងចូលចិត្តធ្វើ គឺដាក់កប់ក្នុងពេលផ្ងំបាយ វាជាការងាយស្រួលបំផុត។ហេតុនោះហើយ ទើបមានឳពុកម្នាក់បានយកពងទាមួយកប់ក្នុងបាយ ដែលទើបនឹងចាប់ផ្តើមផ្ងំ រួចហើយក៏ទៅរកងួតទឹកបាត់ទៅ។ រំពេចនោះ អ្នកមីងជាម្តាយ បានប្រើអោយកូនស្រីទៅជ្រោយបាយ។ ឯកូនក៏ស្ទះភ្លែតទៅជ្រោយ ហើយមិនដឹងថាមានគេលាក់ពងទានៅក្នុងនោះទេ ក៏ជ្រោយទៅប៉ះបែកពងនោះ ។

មួយស្របក់ធំ ឳពុកមកពីងូតទឹកវិញ ក៏ដល់ពេលបាយល្មមហើយគាត់ទៅរកមើលពងទានឹងយកមកបកសម្បក ស្រាប់តែគេលឺសំឡេង អាណាធ្វើបែកពងអញ????
ដោយ៖ វណ្ណៈប្រភព៖ khmerjoke