ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានរកអោយឃើញថាលីផ្ទះរបស់ខ្លួនដល់ទៅរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
លោក Liu Lingchao មកពីខេត្ត Guangxi ប្រទេសចិន បានធ្វើផ្ទះនេះឡើង ពីប្លាស្ទិចនិងដំបងឬស្សី ។ គាត់បានចាប់ផ្តើមលីផ្ទះដែលអាចលើកបានមួយនេះ ពីមួយកន្លែងទៅមួយកន្លែង ។ យ៉ាងណាមិញ ក៏មានការបញ្ជាក់អះអាងពីលោក Lingchao ផងដែរថាខ្ញុំអាចទៅគ្រប់ទីកន្លែងបានទាំងអស់ បើសិនជាខ្ញុំបាទចង់ទៅនោះ ហើយវាពិតជាមានភាពងាយស្រួល ហើយខ្ញុំពិតជាមានអារម្មណ៍ថាមានសេរីភាពជាខ្លាំង។

ប្រភពសារព័ត៌មានដដែលបន្ថែមថា លោក Lingchao ប្រកបរបររកស៊ីដោយលក់នូវសំបកកំប៉ុង ដែលអាចកែច្នៃឡើងវិញបាន ហើយគាត់បានបន្ថែមផងដែរថា ផ្ទះរបស់គាត់គឺជាលក្ខខ័ណ្ឌសេដ្ឋកិច្ចដ៏ល្អប្រពៃមួយ ដែលអាចរក្សាការចំណាយនូវជីវភាពប្រចាំថ្ងៃរបស់គាត់ នៅកំរិតមួយដ៏ទាបបំផុត៕
ដោយ ៖ ពិសីប្រភព ៖ spy