បើតាមប្រភពសារព័ត៌មានរបស់ចក្រភពអង់គ្លេស គឺគេហទំព័រសារព័ត៌មាន​   The  Daily-mail​  បានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅឯប្រទេសកាណាដា ពោលគឺ មានរន្ទះ​​​បាញ់​​​អគារ​​​ទៅលើអាគារ CN Tower ​ជា​​អគារ​​​ខ្ពស់​​​ដ៏​ល្បី​​​​នៅ​ទី​ក្រុង​​​​ Toronto ។

width=501

គួរបញ្ជាក់ផងដែរថា អាគារ CN Tower បានឈរសំកាំងខ្លួននៅក្នុងទីក្រុងមួយនេះ ហើយវាត្រូវបានអោយទទួលស្គាល់ផងដែរថា ជាស្នាដៃល្អវិចិត្រ នៃបញ្ចឹមប្រទេស។​ ដោយឡែក បើតាមប្រភពសារព័ត៌មានដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ ​អគារ​នេះ​​​ត្រូវ​​​រន្ទះ​​បាញ់​ចំនួន 6 លើក​​ក្នុង​រយៈ​ពេល​​​កន្លះ​ម៉ោង​​ ក្រោយ​ពី​​​កើត​​មាន​​​ព្យុះ​​ និង​ភ្លៀង​​​ធ្លាក់​ក្នុង​ទី​​ក្រុង​ ។

/

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍បានអោយដឹងថា​  ​​​អគារ​​​ ​CN Tower ​មាន​កម្ពស់​​​ជាង  544,5 ម៉ែត្រ​​ និង​​​​​ ទាក់​ទាញ​​ភ្ញៀវ​​ទេ​ស​ចរ​ណ៍ ​​ជាង​​២​លាន​នាក់​​​ជា​រៀង​​រាល់​ឆ្នាំ​​  ។   ជាក់​ស្តែង​​​​​កាល​ពី​ឆ្នាំ​​ 2005​ សមា​គម​ពល​រដ្ឋ​​​​អាមេរិក​​ បាន​ប្រកាស​​​​អោយអគារ​​​​​នោះ​ ​​ជា​ផ្នែក​​​មួយ​ក្នុង​ចំណោម​​​​​​​អច្ឆ​រិយៈវត្ថុ​​   នៅ​លើ​ពិ​ភព​លោក​​​​ក្នុង​យុគ​សម័យ​​​ថ្មី​ និង  ​ជាប់​​​ចំណាត់​​ថ្នាក់​ទី​​  2  ​​​នៃសហ​ព័ន្ធ​​អគារ​ដ៏​​​អស្ចា​រ្យ​​​លើ​ពិ​ភព​លោក​​​​​ ៕

ដោយ ៖ រិទ្ធីប្រភព ៖ dailymail