ជាការពិតណាស់ សំរាប់អ្នកមានស្នេហាប្រាកដណាស់ថា តែងតែរមែងគិតពីសកម្មភាពសំរាកលំហែរនាឧកាសពិសេសណាមួយ ឬក៏ក្នុងអំឡុងពេលចុងសប្តាហ៏។ ដូច្នេះ ពេលនេះ សូមនាំអារម្មណ៏ទស្សនិកជនទាំងអស់ ជាពិសេស អ្នកដែលកំពុងមានស្នេហាមកក្រលេកមើល អំពីសកម្មភាពសំរាប់សម្រាកលំហែរសំរាប់គូស្នេហ៏ផ្អែមល្ហែម។

ការស្ទូចត្រី
មែនហើយ ការទៅស្ទូចត្រី គឺជាសកម្មភាពល្អឥតខ្ចោះមួយ សំរាប់គូសង្សារ ដើម្បីបង្កើនអនុស្សាវរីយ៏ផ្អែមល្ហែមជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពសម្រាកលំហែរដោយទៅធ្វើការស្ទួចត្រីនេះវាក៏ជាឧកាសមួយក្នុងការធ្វើអោយចំណងមិត្តភាពរបស់អ្នកទាំងពីរកាន់តែជិតស្និទ្ធជាងមុនប្រសិន បើមានភាគីណាម្ខាង មិនសូវចូលចិត្តនៅក្នុងការស្ទូចត្រីនោះ ក៏អាចរីករាយជាមួយសកម្មភាពដទៃទៀតស្របពេលនោះដែរ រួមមានដូចជា៖ ការផ្តិតយករូបថតទេសភាពនៅទីនោះការដើរកំសាន្តតាមមាត់ទឹក ការទស្សនាមើលសត្វស្លាប ឬក៏រីករាយជាមួយនិងការអុំទូកលេងជាដើម។

សកម្មភាពកីឡា
មានគូស្នេហ៏ភាគច្រើន ចូលចិត្តសំរាក់លំហែរ ដោយធ្វើការកែកំសាន្តជាមួយនិងការលេងកីឡាផ្សេងៗ តាមចំណងចំណូលចិត្តរបស់ពួកគេ ដែលនៅក្នុងអាចនិងមានកីឡាដូចជា ៖ កីឡាបោះបាល់រលំដប់ (bowling) កីឡាវាយកូនហ្គោល (golf) បាល់ទះ បាល់បោះ កីឡាវាយតិន្នីស (tennis)ជាដើម។

ការរាំលេង
សកម្មភាពរាំលេង គឺជាសកម្មភាពមួយដែលទទួលបានការពេញនិយមពីមនុស្សគ្រប់វ័យទាំងអស់ ជាពិសេសយុវវ័យ និងអ្នកមានគូសង្សារ ។ អ្នកទាំងពីរអាចទៅហាត់រៀនរាំទាំងអស់គ្នា ឬក៏ គ្រាន់តែទៅក្លឹបរាត្រី ដើម្បីទៅរាំកំសាន្តលេង។ ហើយពេលខ្លះ អ្ នកទាំងពីរ ក៏អាចបង្កើតជាកម្មវិធីជប់លៀងណាមួយ រួចធ្វើការចាក់បទភ្លេង ចម្រៀងដែលអ្នកទាំងពីរចូលចិត្ត ហើយអាចបង្កើតអនុស្សាវរីយ៏ផ្អែមល្ហែមរូមគ្នា ដោយរាំលេងកំសាន្តជាមួយគ្នា ដែលពេលខ្លះ ក៏អាចបង្កើតជាភាពអស់សំណើចក៏ថាបាន ។ ដូច្នេះ ការរាំលេងកំសាន្ត ក៏ជាសកម្មភាពលំហែរមួយដែលមិនអាចមើលរំលងបាន៕
ដោយ ៖ មង្គលប្រភព ៖ Ehow