ភ្នាក់ងារ របស់ Lee Jongsuk បានបដិសេធថា តារាសំដែង Lee Jongsuk គ្មានទំនាក់ទំនង ស្នេហាជាមួយ Suzy សមាជិកក្រុម miss A ទេ។width=500/ម្សិលមិញនេះ មានពាក្យចចាមអារាម បានផ្សព្វផ្សាយ បន្ទាប់ពី ប្រភពកាសែតមួយ បានអះអាងថា ពួកគេមានរូបថត ដែល Lee Jongsuk និង Suzy បានណាត់គ្នា ហើយដំណឹងពិសេសនេះ នឹងត្រូវបានដាក់ផ្សាយ នៅថ្ងៃស្អែក។ // ភ្នាក់ងារ របស់ Lee Jongsuk បានចេញមុខបដិសេធ នូវពាក្យចចាមអារាម នោះថា៖ Lee Jongsuk មិនដែលបានជួប Suzy​ ទេ ពួកគេក៏មិនធ្លាប់ ធ្វើការងារជាមួយគ្នាដែរ ហើយក៏មិនដែលសំដែងរឿង ជាមួយគ្នាទៀត។ មិនដឹងជាពាក្យចចាមអារាម នោះចេញមកពីណាទេ។ /

 

ប្រែសំរួលដោយ៖  មុនីប្រភព៖  koreaboo