ចម្លែកៗ ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីទីភ្នាក់ងារសារព័ត៌មានបរទេស spyកាលពីពេលកន្លងទៅនេះ អោយដឹងថា ទារកតូចមួយដែលទើបតែនឹងកើតបានដាក់ឈ្មោះថា Ella បន្ទាប់ពីគេបានប្រសូត្រឡើង នៅក្នុងប្រអប់ជណ្តើរយន្ត (elevator) ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ អាចកើតឡើងទៅបាន ខណៈដែលគូស្វាមីភរិយាឈ្មោះ Melissa Cavanagh និង Paul Yeomans ជាពលរដ្ឋរស់នៅលើសំណង់អាគារមួយជាន់ទី ៩ តំបន់ West Midlands ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រ ទី ៥ កក្កដា កន្លងទៅស្រ្តីជាភរិយា   ដែលមានឈ្មោះថា  Melissa  ក៏បានទូរស័ព្ទហៅ ​អ្នកជំនួយការវេជ្ជបណ្ឌិតអោយមកផ្ទះលោកស្រី   ស្របពេលដែលលោកស្រី  បានបែកទឹកភ្លោះ  ជិតនឹងសម្រាលកូន។

width=441

ភ្លាមៗនោះ អ្នកជំនួយការវេជ្ជបណ្ឌិតក៏បានមកដល់ នឹងបានសម្រេចចិត្តយកស្រ្តីជាម្តាយទៅសម្រាលនៅឯមន្ទីរពេទ្យ ដោយធ្វើដំណើរចុះតាមជណ្តើរប្រអប់យន្ត (elevator) តែមិនដឹងថា  ជាអកុសលអ្វី   ជណ្តើរយន្ត លែងដំណើរការ ហើយពួកគេក៏បានជាប់គាំងនៅក្នុងនោះតែម្តង។

ដោយជាប់គាំង   នៅក្នុងជណ្តើរយន្តប្រអប់ដល់ទៅ ២០ នាទី ស្រ្តីជាម្តាយ ក៏បានសម្រាលកូននៅក្នុងនោះតែម្តង៕

ដោយ ៖ រិទ្ធីប្រភព ៖​ Odd