កាលពីថ្ងៃទី ១៦កញ្ញា នៅលើទំព័រប្លក់ជាច្រើនរបស់ចិន គេឃើញមានរូបថតនារីវ័យក្មេងម្នាក់អាក្រាតកាយ ដើរផ្សារ និងដើរនៅតាមផ្លូវសាធារណៈក្នុងក្រុងសម្បូរដោយមនុស្ស។ នារីម្នាក់នេះ មានអាយុប្រហែលជា ២០ឆ្នាំ មានមុខមាត់ស្រស់ថ្លា និងដូចទៅនឹងការសំដែងភាពយន្ដយ៉ាងដូច្នោះដែរ។
នារីអាក្រាតកាយ រួមជាមួយនឹងមិត្តភ័ក្ដម្នាក់ដែលស្លៀកពាក់ធម្មតា បាននាំគ្នាចូលក្នុងផ្សារទំនើប មួយកន្លែងដែលមានមនុស្សច្រើន។ ពេលចេញមកវិញ ពួកគេត្រូវរត់យ៉ាងលឿនដើម្បីគេចចេញពីការតាមប្រមាញ់ របស់ក្រុមអ្នកថតរូប។
បន្ទាប់ពីរូបថតរបស់នារីនេះ ត្រូវបានគេបង្ហោះនៅលើអ៊ីនធើរណែត មនុស្សមួយចំនួនយល់ថា នេះសកម្មភាពមិនប្រក្រតី អ្នកខ្លះថាពួកគេប្រហែលជាមានជម្ងឺផ្លូវចិត្ត។ ជាងនេះទៀត មានអ្នកខ្លះគិតថា វាគ្រាន់តែជាការរៀបចំរបស់ជនណាមួយនោះតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី តាមការពិសោធ ប្រការខាងលើនេះអាចជាគំនិតរៀបចំរបស់អ្នកមានណាម្នាក់នៅក្នុងតំបន់ដែលនារីនោះបង្ហាញខ្លួន។ គេសង្ស័យថា អ្នកនៅពីក្រោយខ្នងរឿងនេះ អាចជាម្ចាស់ផ្សារទំនើបដែលនារីអាក្រាតកាយនោះបានចូលទិញទំនិញ ដោយមូលហេតុថា ដើម្បីធ្វើអោយឈ្មោះរបស់ផ្សារទំនើប បានល្បីល្បាញជាងបច្ចុប្បន្ន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14