តារាបរទេស ៖ ប្រិយមិត្តទស្សនិកជនភាគច្រើនបា្រកដជាបានដឹង បានឮរួចមកហើយមែនទេពីប្រភពសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយទាក់ទិនទៅនឹងតារាចម្រៀងប្រុសល្បីឈ្មោះJustin Bieber  ស្របពេលដែលគេបានក្អួតនៅលើឆាក មុខទស្សនិកជន ក្នុងឧកាសប្រគុំតន្ត្រីនារដ្ឋ Arizona សហរដ្ឋអាមេរិក កន្លងមក ។

width=479

ដោយឡែក    នាពេលនេះ  គេបែរជាឃើញប្រភពសារព័ត៌មានបរទេសមួយចំនួន  បានចេញផ្សាយនូវអត្ថបទ  ក៏ដូចជា វីដេអូ ទាក់ទិនទៅនឹងតារាចម្រៀងស្រីល្បីឈ្មោះ នាង Lady Gaga ថាបានក្អួតនៅលើឆាក ក្នុងឧកាសប្រគុំតន្រ្តីនាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

គួររំឮកផងដែរថា   បើយើងក្រឡេកទៅមើលវីដេអូនោះវិញ  ការក្អួតនៅលើឆាករបស់  Lady Gaga វាហាក់បីដូចជាការសម្តែងទៅវិញ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនាពេលនោះមានអ្វីប្លែក តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ usatoday