Madona គឺជាកំពូលតារាចំរៀងជើងចាស់ ដែលត្រូវបានគេដាក់ឈ្មោះអោយថា ជារាជនីនៃចំរៀង Pop របស់អាមេរិច ។ មកទល់ពេលនេះបើទោះបីជានាង មានវ័យចាស់យ៉ាងណាក៏ដោយ ក៏នាងនៅតែមានទស្សនិកជន គាំទ្រច្រើនជាងនិច្ច ។ថ្មីៗនេះ នៅក្នុងគេហទំព័រពិភាក្សាមួយ ដែលមានឈ្មោះថា Reddit តារាចំរៀងស្រី Madonaក៏បានលេចមុខ ទៅជជែកលេងកំសាន្តជាមួយនិង ទស្សនិកជនផងដែរ ។ ក្នុងពេលវត្តមានរបស់នាងនៅទីនោះ នាងទទួលបានសំនួរ រហូតដល់ ១២០០០ សំនួរឯណោះ តែនាងសុំផ្តល់ចំលើយបានតែ ៥៥ សំនួរប៉ុណ្ណោះ ។ នៅក្នុង ៥៥ សំនួរនោះ មានសំនួរមួយដែល Madonaផ្តល់ចំលើយ ហើយធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាងខ្លាំង ។

Madonnaសំនួរនោះសួរថា តើនាងធ្លាប់មានការយល់សប្តិ សំងាត់ឬចំលែកអ្វីដែរឬទេ ? Madona មិនអល់ឯកឡើយ ហើយឆ្លើយទៅកាន់ទស្សនិកជនថា នាងធ្លាប់យល់សប្តិដ៏ចំលែកមួយគឺ នាងបានដេកជាមួយនិង Brad Pit ដែលជាស្វាមីរបស់ Angelina Jolie ។ ទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងចំលើយនេះ Madona ក៏បាននិយាយរបៀបលេងសើចដែរថា សុំទោសទៅ Angelina Jolie ផងព្រោះនាងគ្មានបំណងទេ តែវាគ្រាន់តែជាការយល់សប្តិរបស់នាងទេ ។

Madonnaជាមួយគ្នានោះដែរ Madona ក៏បានបង្ហើបអំពី អាល់ប៊ុមថ្មីរបស់នាងផងដែរ ដែលនឹងត្រូវចេញលក់ ក្នុងឆ្នាំ ២០១៤ ខាងមុខនេះហើយ ៕

 

ដោយ ៖ លីលីប្រភព ៖ k14