ថ្មីៗនេះ នៅកោះ Mallorca ប្រទេសអេស្បាញ សកម្មភាពនាំគ្នាអោយកូនបៅ ជាក្រុម ត្រូវបានគេធ្វើឡើង ដោយមានការចូលរួមពីស្ដ្រីជាមាតាជាច្រើន នៅទីកំសាន្ដសាធារណៈ។
នេះគឺជាគំនិតមួយ ដើម្បីគាំទ្រទៅដល់សកម្មភាពចិញ្ចឹមកូនដោយទឹកដោះម្ដាយ។ យុទ្ធនាការនេះ ជាការលើកទឹកចិត្តអោយអ្នកម្ដាយទាំងឡាយ ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង ជំនួសអោយការពឹងផ្អែកទាំងស្រុងទៅលើតែផលិតផលសម្រេច។
ស្ដ្រីជាមាតារាប់រយនាក់ មកពីគ្រប់តំបន់ក្នុងប្រទេសអេស្បាញ បានមកទីនេះដើម្បីលំហែកាយនិងនាំគ្នាអោយកូនបៅ ដើម្បីបង្កើតឯតទគ្គកម្មដ៏អស្ចារ្យនេះ។ ស្រ្ដីជាម្ដាយម្នាក់ បានអោយដឹងថា ៖នេះគឺជាសកម្មភាពដ៏គួរអោយចាប់អារម្មណ៍។ ខ្ញុំសង្ឃឹមថា ស្ដ្រីជាម្ដាយទាំងឡាយនៅទូទាំងពិភពលោក នឹងចិញ្ចឹមកូនដោយទឹកដោះរបស់ខ្លួន៕
/
/
/
/
/
ដោយ ៖ សូរីយ៉ាប្រភព ៖ k14