ចិន ៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា បុរសចិត្ដឆេវឆាវម្នាក់  បានបង្កអោយមានការភ្ងាក់ផ្អើលយ៉ាងខំាំ្លងមួយ ដល់ក្រុមភ្ងៀវទេសចរណ៍ និងក្រុមសន្ដិសុខ ក្នុងព្រលានយន្ដហោះផងដែរ ខណៈដែលបុរសនោះហ៊ានវាយទូរកុំព្យូរទ័ររបស់បុគ្គលិក ក្នុងព្រលានយន្ដហោះ និងស្រែកខំា្លងៗ ដាក់គេឯង។

width=449

ប្រភពដដែលបានអោយដឹងថា បុរសដែលហ៊ានបង្ក និងអុកឡុក ដល់ក្រុមអ្នកធ្វើការ ក្នុងព្រលានយន្ដហោះនោះ គឺមានឈ្មោះ Yan Linkun ដែលជាមន្រ្ដីរដ្ឋាភិបាលចិន។ ក្រុមអ្នកធ្វើការផ្នែកត្រួតពិនិត្យសំបុត្រ​​​  ជើងហោះហើរផ្លូវអាកាស  បានអោយដឹងថា លោក Yan ព្រមទាំងគ្រួសារគាត់    ប៉ុន្មាននាក់ទៀត បានកើតកំហឹងភ្លាមៗ  គ្រាន់តែលឺថា ជើងយន្ដហោះហើរ របស់គាត់ ត្រូវបានចេញដំណើរមុននេះបន្ដិច។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានឃើញក្រុមសន្ដិសុខ ជួយអន្ដារាគមន៍ឬមានវិធានការទប់ស្កាត់ ទៅលើជនអគតិនោះទេ  គឺក្រុមសន្ដិសុខ បានត្រឹមតែឈមើល បុរសដែលពោពេញដោយកំហឹងនោះ បោក និងវាយកម្ទេចចោលរបស់របរនៅកន្លែងធ្វើរបស់ ក្រុមអ្នកត្រួតពិនិត្យសំបុត្រយន្ដហោះប៉ុណ្ណោះ។

width=445

គួរបញ្ចាក់ផងដែរថា  រឿងរ៉ាងដែលមើលទៅ  មានការហូសចិត្ដនេះ  ត្រូវបានកើតឡើង ក្នុងព្រលានយន្ដហោះ Changshui ខេត្ដយូណាន ប្រទេសចិន។ ជាមួយគ្នានេះដែរគេនឹងធ្វើការណែនាំ និងដាក់ទោសលោក  Yan តាមផ្លូវច្បាប់យ៉ាងណានោះ គឺនៅមិនទាន់ដឹងនូវឡើយទេ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ ណារិន្ទ ប្រភព៖ newsday