ថ្ងៃមួយ តាចឹមបានជួបនារីម្នាក់ តាចឹមៈ សួស្តីនាង! ខ្ញុំមានអាយុ៥០ ឆ្នាំហើយ ! ខ្ញុំចង់បាននាងជាប្រពន្ធ ព្រោះខ្ញុំឃើញនាងគួរអោយស្រលាញ់ ហើយរឿងទ្រព្យសម្បត្តិនាងកុំព្រួយខ្ញុំមានមិនខ្វះទេ។ នាងគិតយ៉ាងណាដែរ? -នារីនោះតបខ្ញុំមិនស្រលាញ់ទេ !

/តាចឹមៈ អូ នែច្រឡំទេ! ខ្ញុំមានអាយុទើបតែ 38ឆ្នាំប៉ុណ្ណោះ នារីម្នាក់នោះ៖ ថាម៉េច? ជ្រុះសក់អស់រលីងហើយបាក់ធ្មេញអស់ទៀត ទើបអាយុ 38ឆ្នាំ ! ខ្ញុំមិនស្រលាញ់ទេ! តាចឹមៈ ណ្ហើយ! បើនាងមិនព្រមស្រលាញ់ខ្ញុំ ហើយខ្ញុំប្រាប់នាងតាមត្រង់ទៅចុះ ខ្ញុំនេះមានអាយុ 80ឆ្នាំទៅហើយ។ នារីនោះ៖ អូ ! យូហើយមិនប្រាប់តាមត្រង់ បើអាយុប៉ុណ្ណឹងខ្ញុំព្រមស្រលាញ់ហើយ ហើយបើសិនជាអាយុកាន់តែច្រើនជាងនេះរឹតតែស្រលាញ់ខ្លាំងជាងនេះទៅទៀត៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke