ថ្ងៃនេះ អ្នកគ្រូ​បានបង្រៀន​សិស្ស​នូវ​អក្សរ ក ដោយ​ឱ្យ​សិស្ស ​សរសេរ ​អាន​តាម គ្រប់ៗ​គ្នា។លុះ​ស្អែក​ឡើង អ្នកគ្រូ​បាន​សរសេរ​អក្សរ  ក យ៉ាង​ធំ​ នៅ​លើ​ក្តា​ខៀន រួច​ចាប់ផ្តើម​សួរ​សិស្ស​

width=456

អ្នកគ្រូ៖ កូនៗ​ ដឹង​ទេ អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន ​ជា​អក្សរ​អ្វី? នៅពេលនោះ សិស្សទាំងអស់នៅស្ងៀមស្ងាត់  គ្មានសិស្សណាម្នាក់ អាចឆ្លើយបាននោះទេ។ អ្នកគ្រូ៖ ច្រូច តើ​អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្ស​អ្វី? ច្រូច៖ ច្រូច​ ធ្វើ​ភ្នែក​ ឡី​ង​ឡ៉​ង់ៗ អត់ចេះទេ អ្នកគ្រូ!  អ្នកគ្រូ៖  អ្នកគ្រូ ខឹងខ្លាំង​ឡើងៗ សារដោយតែ អក្សរ នេះ គាត់ទើបតែ បង្រៀន ​ពី​ម្សិលមិញ ប៉ុន្តែ ​គ្មាន​សិស្ស​ណា​ម្នាក់​ឆ្លើយ​រួច​សោះ! គាត់​ក៏​សួរ​ទៅ  សិស្ស​ម្នាក់​ទៀត  ដែល​គាត់​យល់​ថា ជា​សិស្ស​ដែល​ឆ្លាត​ជាងគេ នៅ​ក្នុង​ថ្នាក់រៀន។

អ្នកគ្រូ៖ ប្រុ​ញ តើ​អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ ជា​អក្ស​អ្វី? ប្រុ​ញ៖ ប្រុ​ញ​  ​ធ្វើ​ភ្នែក​ឡី​ង​ឡ៉​ង់ៗ បាទ អ្នកគ្រូ ខ្ញុំអត់ចេះទេ!​

អ្នកគ្រូ៖ កូនៗ​ មិន​ចាំ​ទេឬ!  នេះ​គឺជា​អក្សរ ក ដែល​អ្នកគ្រូ បាន​បង្រៀន​ ពី​ម្សិលមិញ​ណា! ប្រុ​ញ៖ ប្រុ​ញ​បើកភ្នែក​ធំៗ និយាយថា ពុ​ទ្ឋោ  អី​ក៏​ធំ​ដល់​ម្លឹ​ង! អញ ​បែក​ឯង​តែ​មួយ​យប់​សោះ! ឯង​ ធំ​ ដល់​ម្លឹ​ង!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke