បើយោងទៅតាមសម្តីរបស់លោក Sebantian Coe បានធ្វើការព្យាករណ៍អោយដឹងថា សំបុត្រនៃការ ចូលទស្សនាកម្មវិធីប្រកួតកីឡា Paralympic Games នឹងត្រូវបានលក់ដាច់ជាក់ជាមិនខាន។
គួរបញ្ជាក់ផងដែរថា សំបុត្រមានចំនួនច្រើនជាង 2 លានសន្លឹកត្រូវបានលក់ចេញក្នុងរយៈពេលមួយ ដ៏ខ្លីតែប៉ុណ្ណោះ ហើយសំបុត្រដែលនឹងមានត្រូវបានរំពឹងទុកថា នឹងលក់ដាច់ជាបន្តបន្ទាប់មុនពេលប្រកួតកីឡាមួយនេះបានចូលមកដល់ ពោល គឺវានឹងចាប់ផ្តើមនៅថ្ងៃទី 29 ខែសីហា ខាងមុខនេះ ។

ដោយឡែក មុននឹងឈានចូលកម្មវិធីប្រកួតកីឡា Paralympic Games ដែលនឹងប្រព្រឹត្តិទៅនាចុងខែ នេះ ក៏មានព្រឹត្តិការណ៍មហាអស្ចារ្យទើបតែបានបញ្ចប់នាពេលថ្មីៗនេះផងដែរ ពោលគឺកម្មវិធីប្រកួត កីឡាអូឡាំពិក ឆ្នាំ 2012 ។ គួរបញ្ជាក់ផងដែរថា មានប្រជាជនមួយចំនួនបានខកខានក្នុងទិញយកនូវសំបុត្រចូលទស្សនាកម្មវិធីប្រកួតកីឡាអូឡាំពិក 2012 ដូច្នេះពួកគេទាំងនោះ បានមកក្រឡេកទិញយកនូវសំបុត្រចូលទស្សនាកម្មវិធីប្រកួតកីឡា Paralympic Games វិញម្តង ពោលគឺ ពួកគេបានចាប់ផ្តើមទិញចាប់តាំងពីខែមុនមកម្ល៉េះ។

យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់អោយដឹងថា កម្មវិធីប្រកួតកីឡាមួយនេះនឹងប្រព្រឹត្តិទៅ ដោយមានការបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 29 ខែ សីហា ខាងមុខនេះ ហើយនឹងត្រូវបញ្ចប់ជាស្ថាពរទៅវិញនៅថ្ងៃទី 9 ខែកញ្ញាខាងមុននេះផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ news.sky