តារាបរទេស ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយ គេហទំព័រកំសាន្តបរទេស (Europe) បានអោយដឹងថា ថ្មីនេះ នាង Angelina Jolie រួមទាំងលោក Bard Pitt បានសារភាពអោយដឹងថា ការចិញ្ចឹមបីបាច់ ក៏ដូចជាមើលថែកូនៗទាំង ៦ នាក់របស់ពួកគេ ពិតជាត្រូវការភាពអត់ធ្មត់ ជាជាងការថតខ្សែភាពយន្តទៅទៀត ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ កូនៗរបស់ពួកគេទាំង ៦ នាក់នោះរួមមានដូចជា ៖Maddox វ័យ ១១ ឆ្នាំ , Pax វ័យ ៩ ឆ្នាំ , Zahara វ័យ ៧ ឆ្នាំ , Shiloh វ័យ ៦ ឆ្នាំ នឹង កូនៗភ្លោះពីរនាក់ផ្សេងទៀត វ័យ ៤ ឆ្នាំ មានឈ្មោះ Knox នឹង Vivienne ។

ទន្ទឹមនឹងការសារភាពប្រាប់ពីដំណើរនៃការចិញ្ចឹមបីបាច់មើលថែរក្សាកូនៗ ថាតើ វាមានសម្ពាធក៏ដូចជា ត្រូវមានភាពអត់ធ្មត់ខ្ពស់នោះ នាង Angelina Jolie ក៏ដូចជា លោក Bard Pitt ក៏បានបញ្ជាក់បន្ថែមទាក់ទិនទៅនឹងគម្រោងរៀបអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ ដោយនៅក្នុងនោះ ពួកគេបានអះអាងថា ពួកយើងនឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះ តែបើនិយាយពីកាលបរិច្ឆេទវិញ មិនទាន់ច្បាស់នៅឡើយទេ។
លើសពីនេះទៅទៀត ពួកគេបានបន្ថែមថា វាប្រហែលជាអាចនឹងប្រព្រឹត្តិទៅបាននៅក្នុងចក្រភពអង់គ្លេស៕
ដោយ ៖ ពិសីប្រភព ៖ Europe