ប្រុសៗ មួយហ្វូងបបួលគ្នា ទៅបាញ់សត្វក្នុងព្រៃ។ ពួកគេចែកគ្នាជាច្រើនក្រុមដោយមួយក្រុមមាន គ្នា2 នាក់ ហើយណាត់ជួបគ្នាវិញត្រង់ផ្លូវចូលទៅជាយព្រៃ នាពេលល្ងាចថ្ងៃជិតលិច។ ល្ងាចនេះបុរសម្នាក់ ត្រឡប់មក វិញម្នាក់ឯងដោយមាលីឈ្លូសតូចមួយជាមួយ។ ឃើញដូច្នេះ បុរសម្នាក់នៅក្រុមផ្សេងសួរ៖
- ឯណាហារីដៃគូរបងឯង - វាហត់ពេកដួលសន្លប់ក្នុងព្រៃឃ្លាតពីកន្លែងនេះប្រហែល ២គីឡូម៉ែត្រ។ អ្នកឯទៀតភ្ញាក់បើកភ្នែកក្រឡង់ - ចុះម៉េចទុកចោលហារីក្នុងព្រៃ ហើយលីឈ្លូសនេះមកវិញ? - ខ្ញុំគិតច្បាស់ហើយ បើលីអាហារីមកដោយទុកឈ្លូសនេះក្នុងព្រៃ ឈ្លូសនេះមុខជាត្រូវគេលួចបាត់។ អ៊ីចឹង ហើយទើបខ្ញុំសម្រេចចិត្តលីឈ្លូសនេះចេញមក ព្រោះគ្មានអ្នកណាលួចហារីធ្វើអីទេ។ ហារីងើបពីសន្លប់វា ត្រឡប់មកផ្ទះដោយខ្លួនឯងបានតើ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke