លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បាននិយាយ កាលពីថ្ងៃសុក្រថា លោកមិនបានសម្លឹងឆ្ពោះទៅរកការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League តទល់នឹង Juventus នោះទេ ពីព្រោះការបាត់បង់ការផ្តោតអារម្មណ៍ណាមួយ អាចបណ្តាលឱ្យ Real Madrid យកឈ្នះក្រុមលោក ក្នុងវគ្គ ១៦ហើយឡើងទៅ ក្រុមចុងក្រោយ។

/

ថ្វីត្បិតតែ Man City នាំមុខ Real ២-១ មុននឹងឈានជើងចូលទឹកដី កីឡដ្ឋាន Etihad​ ដែល Manchester City ធ្វើជាម្ចាសផ្ទះ  ក្តីក៏លោក Pep Guardiola មានប្រសាសន៍ថា ​ Real Madrid​ គឺជាស្តេចក្នុងពានរង្វាន់មួយនេះ ហើយការប្រហែសក្នុងការប្រកួតជើងទី២នេះ ​ក្រុមលោកនឹងចាញ់។

លោកបានបន្ថែមទៀតថា “ គ្មានអ្នកណាស្គាល់ ក្រុម Real Madrid ច្បាស់ជាងខ្ញុំទេ យើងព្រួយបារម្មណ៍ចំពោះគេ យើងត្រូវផ្តោតអារម្មណ៍ចំពោះ  ការប្រកួតជាមួយ ​ Real Madrid​  ​”៕

ប្រែសម្រួល៖ ផាន់ណា​

ប្រភព៖ channelnewsasia