អស់រយៈពេល ជាយូរមកហើយ នៅយប់មួយ ម៉ោងប្រមាណ ១២យប់ មានខ្មោច ៣នាក់ គេបានពិភាក្សាគ្នា។

ខ្មោចនៅខាងឆ្វេង៖ នែ៎! អាខ្មោច ឈរនៅខាងស្តាំ តើឯងស្លាប់ដោយសារអ្វី?
ខ្មោចនៅខាងស្តាំ៖ យើងស្លាប់វេទនាណាស់ គឺដោយសារគេ ប្លន់ បាញ់ចំ ចំនួន ៣គ្រាប់ ត្រង់ក្បាល ដើមទ្រូង និង ជើង ចុះឯង ស្លាប់ដោយសារ អ្វីដែរ?
ខ្មោចនៅខាងឆ្វេង៖ យើង ក៏មិនខុសពី ឯងដែរ គឺស្លាប់ដោយសារ ឡានបុក បន្ទាប់ពីខ្មោចទាំង ២ សួរនាំគ្នារួចហើយ គេក៏សួរទៅខ្មោច ដែលឈរ នៅកណ្តាល៖ ចុះឯងស្លាប់ដោយសារអ្វីដែរ?
ពេលលឺដូចនេះ អ្នកដែលឈរនៅកណ្តាល ក៏ស្រែកយំយ៉ាងខ្លាំង! ឃើញ ដូចនោះ ខ្មោចដែលឈរ នៅសងខាង គិតថា ប្រហែលជាវាកំសត់ ជាងខ្លួនទៀត មើលទៅ រួចក៏ប្រាប់ទៅទៀតថា៖ ឯងកុំយំអី ប្រាប់គ្នាមក ចាំគ្នាជួយ រំលែកទុក្ខឯង !
ពេលលឺហើយ អ្នកដែលឈរនៅកណ្តាល ឆ្លើយទាំងញ័រមាត់ និង ភ័យខ្លាច ថា៖ ខ្ញុំអត់មានស្លាប់ ដោយសារអីទេ! ហើយខ្ញុំក៏ ពុំទាន់ ស្លាប់ដែរ! ពេលនេះ គឺខ្ញុំមកបត់ ជើងធំ តែប៉ុណ្ណោះ ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke