ជប៉ុន៖ ការនេសាទ ឬទៅចាប់ត្រីដោយប្រើឧបករណ៍ និងនុយផ្សេងៗ យើងធ្លាប់ឃើញមានតែមនុស្ស ប៉ុន្ដែនៅប្រទេសជប៉ុន ឯណោះវិញ គឺចម្លែកខំា្លងណាស់ នៅពេលដែលវីដូអូមួយបានបង្ហាញពីបក្សីមួយប្រភេទ ដែលចេះប្រើនុយបញ្ឆោត ដើម្បីចាប់ត្រីធ្វើជាអាហារ។

width=457

បក្សីមួយប្រភេទ ដែលគឺស្គាល់ឈ្មោះថា Green Heron ជាបក្សីដ៏ឆ្លាតបំផុត ខណះដែលបក្សីនេះ បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ពោលគឺវាប្រើពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ ដោយប្រើនុយម៉្យាង ទៅនេសាទត្រី​ នៅតាមដងស្ទឹងមួយនៃប្រទេសជប៉ុន។

width=457

គួររំលឹកផងដែរថា ព្រឹត្ដិការណ៍នេះបានកើតឡើង ក្នុងតំបន់ Kanzi ប៉ែកខាងកើតនៃប្រទេសជប៉ុន។ នេះជា វីដេក្លីបដែលបង្ហាញពីបក្សី Green Heron នេសាទត្រី សូមចុចដើម្បីមើល៕ចងចំា៖ ការពារធនធានធម្មជាតិ គឺការពារជីវិតអ្នក។

 

ដោយ៖ រក្សាប្រភព៖ dailymail