ពេលដែលនិយាយដល់សម្រស់ តារារបស់កូរ៉េ គេតែងតែនិយាយថា ពួកនាងស្អាតៗណាស់តែសុទ្ធសឹង តែជាការវះកាត់ កែសម្ផស្សទាំងអស់ តែតាមពិតទៅនៅក្នុង ពិភពសិល្បៈកូរ៉េក៏មានអ្នកស្អាតពីធម្មជាតិដែរ ។ ជាមួយគ្នានោះដែរ អ្នកស្អាតធម្មជាតិទាំងនោះ ក៏មានស្នាមញ-ញឹមដ៏ស្រស់ស្អាតដែរ ។ ខាងក្រោមនេះ ជាតារាៗនារីរបស់ កូរ៉េ ដែលមានស្នាមញញឹមស្អាតជាងគេ ។

-Go Hyun Jung គឺជាតារាសំដែងជើងចាស់មួយរូប ដែលមានស្នាមញញឹម ដ៏ស្រស់ស្អាតទាក់ទាញដែលត្រូវបានប្រជាជនកូរ៉េ ដាក់ឈ្មោះអោយថា ជារាជនីនៃស្នាមញញឹម ។ ទោះបីជាពេលនេះនាងមានវ៏យចំណាស់បន្តិចមែន ក៏ស្នាមញញឹមរបស់នាង​ មិនបាត់ដែរ ។

The

The-Song Hye Kyo តារាសំដែងដែលល្បីមួយរូប ហើយនាងក៏ត្រូវបានគេស្គាល់ច្រើន នៅពេលនាងសំដែងក្នុងរឿង Full House ។ ទេពកោសល្យរបស់នាង បានធ្វើអោយនាងក្លាយជាតារាស្រីទី ១ ដែលអាចសំដែងបានជាច្រើនតួដូចជា តួកំប្លែង កាច ឆ្នាស់ឆ្នើម និងផ្សេងៗទៀត ។ ជាមួយគ្នានោះដែរ នាងក៏មានស្នាមញញឹម ដ៏ស្អាតផងដែរ ។

The

The-Kim Tae Hee តួស្រីដែលល្បីមួយរូប ក្នុងរឿង Iris បានឆក់យកបេះដូងរបស់ ទស្សនិកជនបានជាច្រើន ជាមួយនិងស្នាមញញឹមរបស់នាង តែនាងបានប្រាប់ថា នាងមិនសូវពេញចិត្ត និងបបូរមាត់របស់នាងឡើយ ។

The

The-Han Hyo Joo ជាមួយនិងភាពរំទុំ និងសម្រស់របស់នាង លាយជាមួយនិងស្នាមញញឹមរបស់នាងធ្វើអោយនាង ក្លាយជាតារាសំដែងដែលមានស្នាមញញឹមស្អាត ប្លែកពីគេ ។

The
The

-Suzy (miss A) ជាតារាចំរៀង និងសំដែងវ័យក្មេងម្នាក់ ដ៏ល្បីល្បាញ ។ សម្រស់របស់នាងបានទាក់ទាញក្រុមហ៊ុនជាច្រើន មកទាក់ទងផ្សាយពាណិជ្ជកម្ម ។ ជាមួយនិងស្នាមញញឹមគួរអោយស្រឡាញ់របស់នាង ក៏ធ្វើអោយនាង កាន់តែល្បីផងដែរ ។

The-Goo Hye Sun ត្រូវបានគេដាក់ឈ្មោះថា ជានារីដែលមានស្នាមញញឹមស្អាត ដូចថ្ងៃរះ ជាមួយនិងសម្រស់ និងរូបរាងរបស់នាង ពិតជាធ្វើ់អោយស្នាមញញឹមរបស់នាង ស្អាតពិតមែន ។

The-Jessica (SNSD) ធ្លាប់ជាប់ឈ្មោះ ជានារីដែលស្រស់ស្អាតទាំង ១០០ រូបរបស់កម្មវិធីទូរទស្សន៍មួយដោយសារតែស្នាមញញឹម ដ៏ស្រស់ត្រកាលរបស់នាង ។

The

The-Lee Hyori កំពូលតារាចំរៀងស្រី ដ៏ល្បីមួយរូបរបស់កូរ៉េ នាងតែងតែរះក្នុងដូងចិត្ត របស់ទស្សនិកជនជានិច្ច ដោយសារតែការ Make Up ប្លែករបស់នាង ហើយជាពិសេសគឺ ស្នាមញញឹមដ៏ស្អាត ៕

The
The
ដោយ ៖ លីលីប្រភព ៖ k14