កាលពីថ្ងៃពុធកន្លងមកនេះ Justin Bieber ត្រូវបានគេឃើញចាកចេញពីព្រលានយន្តហោះ VanNuys ទីក្រុង Los Angeles ជាមួយនិងមនុស្សស្រីអាថ៌កំបាំងម្នាក់។Justin បានស្លៀកពាក់ Style របស់គេតាមធម្មតា ហើយនៅពេលដែលគេបានចុះពីរថយន្តមកនោះគេបានស្រែកដាក់ក្រុមអ្នកថតរូប Paparazzi ក្នុងគោលបំណងមិនចង់អោយថត។ នៅពេលដែលគេដើរចេញផុតនោះ ស្រាប់តែមានមនុស្សស្រីម្នាក់ទៀតបានចេញពីរថយន្តជាមួយគ្នា ហើយមានយកអាវធំមួយមកគ្របមុខ និងក្បាលជាប់ដោយមិនចង់អោយកាម៉េរាចាប់ជាប់។គេមិនបានដឹងនោះទេថាតើនរណាជាស្រ្តីអាថ៌កំបាំងមួយនេះ៕




ដោយ៖ ម៉ូកាប្រភពពី៖ k14