រឿងរ៉ាវមានគេចង់សម្លាប់ Justin Bieber ទើបនឹងបានបែកធ្លាយកាលពីពេលថ្មីៗនេះ ក្រោយពេលដែលក្រុមប៉ូលីសបានចាប់ខ្លួនជនសង្ស័យគឺមានឈ្មោះ Dana Martin, Mark Staake និងក្មួយប្រុសឈ្មោះ Tanner Ruane ដែលជាក្មួយរបស់ Dana Martin។/

Mark Staake និងក្មួយប្រុសឈ្មោះ Tanner Ruane

តាមការអោយដឹងត្រួសៗពីប៉ូលីស បានអោយដឹងថា Dana Martin បុរសវ័យជាង ៤០ ឆ្នាំមានបញ្ហាមិនប្រាកដ ហាក់ដូចជាបញ្ហាផ្លូវចិត្តដែលវាពាក់ព័ន្ធ និង JB ដែលធ្វើអោយគេបញ្ជាអោយ Mark និងឈ្មោះ Tanner រៀបចំគំរោងក្នុងការធ្វើឃាតតារារូបនេះ កាលពីខែវិច្ចិកា កន្លងទៅនេះនៅក្នុងកម្មវិធីសម្ដែងក្នុងទីក្រុង New York។/

Dana Martin

តែយ៉ាងណាការធ្វើឃាតនេះមិនបានសម្រេចនោះឡើយ តែក្នុងហេតុការណ៍នោះ អ្នកកាពាររបស់JB ម្នាក់ត្រូវបានស្លាប់ ដោយសារស្នាដៃអ្នកទាំង ២ ហើយឈ្មោះ Dana Martin ត្រូវបានគេរកឃើញថាជាអ្នកនៅពីក្រោយខ្នងរឿងនេះ៕

ដោយ៖ ផានិតប្រភពពី៖ K14